អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ ជំហររបស់កម្ពុជា ឈរលើការយល់ដឹងរួម ៦ចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន

ចែករំលែក៖

ភ្នំពេញ ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងថា ៖ ឆ្លើយតបទៅនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីជំហររបស់កម្ពុជាលើ “ការយល់ដឹងរួមប្រាំមួយចំណុចស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) ដែលបានលើកឡើងរួមគ្នាដោយសាធារណៈរដ្ឋប្រជាមានិតចិន និងប្រេស៊ីល នៅថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៤ ខ្ញុំសូមគូសបញ្ជាក់ដូចតទៅ៖

លោកបន្តថា ៖ កម្ពុជាគាំទ្រ “ការយល់ដឹងរួមប្រាំមួយចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” របស់ចិន និងប្រេស៊ីល ដោយខ្លឹមសារនៃឯកសារនេះសមស្រប ឆ្លើយតបសភាពការណ៍ជាក់ស្តែង ដែលត្រូវសង្កត់ធ្ងន់លើអាទិភាពចំពោះមុខចំនួន៤គឺ ៖
(១) ទប់ស្កាត់កំណើនភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការសន្ទនា ដែលចាំបាច់ត្រូវមានការចូលរួមពីអ៊ុយក្រែន និងរុស្ស៊ី ។

(២) បញ្ចៀសការធ្លាក់ដុនដាបកាន់តែខ្លាំងនូវវិបត្តិមនុស្សធម៌ ។

(៣) បញ្ចៀសវិបត្តិនុយក្លេអ៊ែរ ។

និង (៤) បង្កើនការខិតខំលើកកម្ពស់សន្តិសុខស្បៀង ថាមពល និងស្ថិរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print