បណ្តុំអង្គការសមាគមសង្គមស៊ីវិល ចេញ ញតិ្តគាំទ្រ អំពាវពាវឲ្យប្រជាជនទាំងអស់ចូលរួមលើកកម្ពស់ស្មារតីជាតិនិយម

ចែករំលែក៖

ភ្នំពេញ ៖ ញត្តិគាំទ្រ អំពាវពាវឲ្យប្រជាជនទាំងអស់ចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលឲ្យអស់ចេញពីកម្ពុជា !

បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានឃើញសកម្មភាព អំពីការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុល និយមនាពេលកន្លងមក។ ការរៀបចំយុទ្ធសាស្ត្របំបែកបំបាក់កម្លាំងស្មារតីជាតិនិយម សាមគ្គីជាតិ គឺដោយសារពួកគេមានមហិច្ឆតា អប្បិយហួសពីព្រំដែន ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាការពិតណាស់ ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការអនុវត្តច្បាប់ ចំពោះជនណាដែលបង្កររឿងផ្ទុយនឹង ច្បាប់គួរតែទុកឱ្យច្បាប់ជាកំណត់។ បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន តើយើងអាចបើក ភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេស បែកបាក់សាមគ្គី ផ្ទៃក្នុង ដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាបពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ ប្រទេសទាំងមូល នេះគឺជាមេរៀន និងប្រវត្តិសាស្ត្រដែលកូនខ្មែរបានដឹងយ៉ាងច្បាស់។

ដូចនេះហើយ កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ មកដល់ ពេលបច្ចុប្បន្ននេះ។ «ពិតណាស់សន្តិភាពពិបាករកទៅហើយ កាន់តែលំបាកគឺ រក្សាឲ្យបាននូវសន្តិភាព និងការអភិវឌ្ឍ- ការបូជាសាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដើម្បីបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាព ពេញលេញ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក។ ទង្វើសម្តែងការប្រឆាំង ជាមួយនឹងភាពរីក ចម្រើនរបស់ប្រទេសជាតិខ្លួន មិនខុសពីទង្វើក្បត់ជាតិនោះឡើយ។

ក្នុងនាមយើងខ្ញុំ ជាយុវជនបណ្តុំអង្គការសង្គមស៊ីវិល សូមថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះជនជ្រុលនិយម ទាំងក្នុង និងក្រៅប្រទេស ដែលមានមនោគមវិជ្ជាខ្មៅកខ្វក់ចង់បំផ្លាញ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិ យើងត្រូវ កម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា ជាដាច់ខាត។

ក្នុងនាមបណ្ដុំអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបគួរមានមនសិកាជាតិនិយមជាធំ កុំចាញ់កលមនោ
គមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមជ្រុលនិយម។ សូមកុំចូលរួមរាល់សកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គីជាតិ តាមការញុះញង់
របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ យើងខ្ញុំសង្ឃឹម
និងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យ
ខ្មែរមានការឈឺចាប់តទៅទៀត។ ជនជាតិខ្មែរត្រូវតែរឹងមាំទាំងកម្លាំងកាយនិងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់
ជ្រុលនិយមឲ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print