ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖
១- ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសគឺជាការខុសច្បាប់ = ដូច្នេះការកម្ទេចអង្គការចាត់តាំងខុសច្បាប់ទាំងក្នុងប្រទេសនិងក្រៅប្រទេសគឺជាការត្រឹមត្រូវដើម្បីធានាការពារសន្តិភាព សន្តិសុខសុវត្ថិភាពប្រទេសជាតិ ?
២- នៅក្នុងប្រទេសប្រជាធិបតេយ្យសេរីពហុបក្សការប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត = នៅក្រោយការបោះឆ្នោតបើមានការប្រឆាំងណាមួយគឺជាទង្វើខុសច្បាប់?
៣- ក្រុមយុវជនសកម្មជនបរិស្ថានដែលត្រូវបានទៅរស់នៅប្រទេសទី៣ = មានន័យថាកម្ពុជាលែងមានកម្ទេចឈើនៅក្នុងភ្នែកហើយ?
៤- ឈឹម សុីថរ ត្រូវជាប់គុកដោយសារមិនគោរពកិច្ចសន្យាជាមួយតុលាការ = មិនមែនដោយសារការពារផលប្រយោជន៍កម្មករណាហ្គាវើលទេ?
៥- តាមពួកប្រតិកិរិយាបើនរណានិងអង្គការណាស្របតាមរាជរដ្ឋាភិបាលកម្ពុជាគេថាជាអ្នកហៃអើ = តែបើប្រឆាំងរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាចគេថាជាអ្នកប្រជាធិបតេយ្យនិងជាអ្នកឯករាជ្យ ?
៦- ប្រធានគណបក្សកាន់អំណាច មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជារអនុវត្តកម្មវិធីនិងគោលការណ៍របស់បក្សកាន់អំណាច = មិនមែនជាការលូកដៃចូលកិច្ចការរបស់រាជរដ្ឋាភិបាលដូចការនិយាយរបស់វិទ្យុប្រតិកិរិយាទេ?
៧- សម្តេចតេជោបញ្ជាក់ពីការទាក់ទងការងារជាមួយអង្គការ សេ.អុី.អា = គឺសម្តេចចង់បង្ហាញការពិតដែលកាសែតបរទេសបានផ្សាយបំផ្លើស មិនមែនជាការបញ្ចើចបញ្ចើអ្វីឲ្យអ្នកណាទេ?
៨- ការយកលលកទៅទាក់លលកជាមធ្យោបាយសាមញ្ញ = បើយកដំរីទៅទាក់លលកនាំខាតកម្លាំងនិងមិនចាំបាច់?
៩- នៅពេលនេះក្រុមឧទ្ទាមក្រៅច្បាប់កំពុងឈានទៅរលំរលាយ = ទោះបីវិទ្យុប្រតិកិរិយាខិតខំជួយយិតយោងយ៉ាងណាក៏មិនអាចស្តារបានដែរ?
១០- ងើបមួយវ៉ៃមួយគឺជាគោលការណ៍របស់គណបក្សប្រជាជនកម្ពុជាក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយនិងសន្តិសុខជាតិ = ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ដែលនៅតែរឹងរួសប្រឆាំងនឹងការរីកចម្រើនរបស់ជាតិ ៕