ក្រុមខ្លាំងរបស់ប្រទេសហុល្លង់ Ajax ពុំអាចទទួលបានជ័យជម្នះលើទឹកដីរបស់ខ្លួនឡើយក្នុងការប្រកួតជម្រុះ Champions League ជុំទី៣។
...
Ajax ត្រូវធ្វើការងារជាច្រើនទៀតដើម្បីមានឱកាសឆ្លងទៅលេងវគ្គ play-off បន្ទាប់ពីពួកគេប្រកួតបានត្រឹមស្មើជាមួយនឹងក្រុមPAOK របស់ក្រិកដោយលទ្ធផល១-១។ នៅក្នុងការប្រកួតនៅកីឡដ្ឋាន Amsterdam Arena ក្រុមភ្ញៀវបាននាំមុខមុនមួយគ្រាប់ដោយកីឡាករ Djalma Camposដែលញាក់ដាច់អ្នកចាំទីរបស់ក្រុម Ajax រួចស៊ុតបញ្ចូលទីយ៉ាងស្អាតក្នុងនាទី២៧ ។
ម្ចាស់ផ្ទះបានតាមស្មើវិញីដោយខ្សែ ប្រយុទ្ធ Kasper Dolberg សញ្ជាតិដាណឺ ម៉ាកនៅនាទី៥៧។ ចប់ការប្រកួតក្រុមទាំងពីរមានលទ្ធផល ១-១។
ពួកគេនឹងត្រូវប៉ះគ្នាសាជាថ្មីម្តងទៅនៅក្នុងប្រទេសក្រិកទឹកដីរបស់ក្រុមPAOKនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦៕
ដោយ៖ ដេវីត
...