ពឹងរុស្សី ស្វែងរកអ៊ីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិកឬ?

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែកក្កដា បានស្នើដល់ក្រុមចារកិច្ចរុស្សីជួយស្វែងរកអ៊ីម៉ែលលោកស្រីហ៊ីឡារីគ្លីនតុន ជាង៣៣ពាន់អ៊ីម៉ែលដែលបានលុយចោល។

...

នៅក្នុងកិច្ចប្រជុំនៅរដ្ឋផ្ល័រីដា លោកដូណាល់ ត្រាំ បានបញ្ចាក់ថា លោកស្រីហ៊ីលឡារីគ្លីនតុន បានប្រើប្រាសអ៊ីម៉ែលផ្ទល់ខ្លួនសម្រាប់កិច្ចការរដ្ឋនៅពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ។ លោកត្រាំ បានស្នើដល់រដ្ឋាភិបាលទីក្រុងមូស្កូ ជួយស្វែងរកអ៊ីម៉ែនជាង ៣៣ពាន់អ៊ីម៉ែលដែលលោកស្រីគ្លីនតុន បានលុយចោលនាពេលកន្លងមក។

លោកត្រាំ និយាយនៅក្នុងកិច្ចប្រជុំថា ៖ ប្រសិនបើអស់លោកអាចរកឃើញអ៊ីម៉ែលដែលបានបាត់នោះប្រព័ន្ធផ្សព្វផ្សាយនានារបស់អាមេរិកនិងស្ងើចសរសើរអ្នក។ លោកត្រាំបន្តទៀតថា ពេលនេះរុស្ស៊ីអាចរក្សាទុកអ៊ីម៉ែលទាំងនោះ ហើយខ្ញុំចង់ឲ្យរុស្សីប្រកាស។ ពេលនេះប្រសិនបើរុស្សី ចិន ឬក៏ប្រទេសណាផ្សេងទៀតដែលបានលាក់ទុកអ៊ីម៉ែលទាំងនោះ សូមឲ្យបង្ហាញជាសាធារណៈ។

នៅតាមបណ្តាញសង្គម Twitter របស់ខ្លួនលោកត្រាំ បានសសេរថា «ប្រសិនបើរុស្ស៊ីឬក៏ប្រទេសណាមួយ ឬបុគ្គលណាមួយបានរក្សាទុកអ៊ីម៉ែលដែលលោកស្រីគ្លីនតុន បានលុបចោលដោយខុសច្បាប់នោះសូមផ្តល់ទៅឲ្យក្រុម FBI អាមេរិក។

ការអំពាវនាវរបស់លោកត្រាំ បានធ្វើឲ្យមានការមន្ទិលសង្ស័យថា ទីក្រុងមូស្កូរកំពុងតែជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតនៅអាមេរិក ។ ការប្រកាសរបស់លោកត្រាំ មានន័យមួយទៀតគឺជំរុញឲ្យក្រុម ហែកឃឺ វាយប្រហារតាមបណ្តាញចូលទៅអាមេរិករ៉ុករកអ៊ីម៉ែលទាំងនោះ។

កន្លងមកអ្នកគ្រប់គ្រងកម្មវិធីឃោសនាបោះឆ្នោតរបស់លោកស្រីហ៊ីឡារីគ្លីនតុន លោក Robby Mook បានបញ្ចាក់ថា ចារកម្មបញ្តាញរបស់រុស្សីបានវាយលុកចូលក្នុងប្រព័ន្ធអ៊ីម៉ែលរបស់លោកស្រីគ្លីនតុន ដោយលួចអ៊ីម៉ែលបង្ហាញតាមអ៊ិនធឺណែត។ សកម្មភាពខាងលើរបស់រុស្ស៊ីគឺដើម្បីជួយដល់លោកត្រាំ អាចយកប្រៀបលើលោកស្រីហ៊ីលឡារីគ្លីនតុន ក្នុងការបោះឆ្នោតខាងមុខ។

នៅពេលនេះវិវាទរវាងលោកត្រាំ និងលោកស្រីហ៊ីឡារីគ្លីនតុន កាន់តែខ្លាំងឡើងៗ ក្រោយពេលលោកស្រីបានចោទប្រកាន់លោកត្រាំថា ជាគ្រោះថ្នាក់ដល់សន្តិសុខជាតិក្រោយពេលដែលលោកមានបំណងសហការជាមួយសត្រូវ។

ជាមួយនិងការស្នើរខាងលើរបស់លោកត្រាំ បានធ្វើឲ្យទីព្រឹក្សាសន្តិសុខជាន់ខ្ពស់អាមេរិកលោក Jake Sullivan បានលើកឡើងថា «នេះជាលើកទីមួយហើយដែលបេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ស្នើរដល់ប្រទេសជាសត្រូវឲ្យលូកដៃចូលផ្ទៃក្នុងអាមេរិកទាំងនោះបានធ្វើឲ្យលោកដាក់សំនួរពីភាពស្មោះត្រង់របស់លោកត្រាំ ចំពោះប្រទេសជាតិ»។

ចំណែកអតីតប្រធានអង្គការចារកិច្ចអាមេរិក CIA លោក Leon Panetta ក៏បានលើកឡើងផងដែរថា តើលោកត្រាំមានភាពស្មោះត្រងនឹងទឹកដីអាមេរិកប៉ុណ្ណា បើលោកស្នើឲ្យសត្រូវលូកដៃបែបនេះ?

កន្លងមកថ្មីៗអាមេរិកបានចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើងថា វាយប្រហារតាមបណ្តាញទៅលើអាមេរិក។ កាលពីថ្ងៃទី២៦ កន្លងមក សេតវិមានបានចេញសេចក្តីប្រមានពីការធ្វើបដិវត្តបណ្តាញក្នុងពេលដែលការគម្រាមកំហែងតាមបណ្តាញកាន់តែខ្លាំងឡើង ដោយអាមេរិកបានចង្អុលមុខចំៗទៅលើប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង។

ទីព្រឹក្សាសន្តិសុខជាតិអាមេរិកស្តីពីការប្រឆាំងភេរវកម្មលោកស្រី Lisa Monaco ប្រកាសថា ក្នុងពេលដែលរុស្ស៊ីនិងចិនមានសម្ថភាពវាយប្រហារតាមបណ្តាញកាន់តែខ្លាំងឡើងៗ ជាក្តីបារម្ភយ៉ាងខ្លាំង។ ចំណែកអ៊ីរ៉ងវិញក៏ជាក្តីបារម្ភផងដែរ ដោយប្រទេសនេះអាចវាយប្រហារតាមបណ្តាញទៅលើប្រព័ន្ធធនាគា និងអេឡិចត្រូវនិច្ចរបស់អាមេរិក។

រដ្ឋាភិបាលអាមេរិក លើកទីមួយបានប្រកាសពីប្រព័ន្ធអាសន្នមាន៣ពណ៌ ក្នុងនោះការវាយប្រហារគម្រិតខ្ពស់គឺពណ៌ខ្មៅ ។ គោលដៅនៃការវាយប្រហារនោះគឺបំផ្លាញសេដ្ឋកចិ្ចនិងផលប្រយោជនអាមេរិក៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print