ក្រុម IS វាយប្រហារគ្រាប់បែកអត្តឃាតស្លាប់​ ៤៤នាក់នៅស៊ីរី

ចែករំលែក៖

មានការវាយប្រហារគ្រាប់បែកពីរលើកផ្សេងគ្នានៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី២៧ ខែកក្កដា នៅក្នុងទីក្រុងAl Qamishli ភាកខាងជើងប្រទេសស៊ីរី សម្លាប់មនុស្ស៤៤នាក់ ភាគច្រើនជាស្ត្រីនិងកុមារ និងជាង ២០០នាក់ផ្សេងទៀតរងរបួស។ ក្រុម IS បានចេញមុខទទួលស្គាល់ថា ជាកម្មភាពវាយប្រហាររបស់ខ្លួន។

...

សារព័ត៌មាន BBC បានផ្សាយថា ការវាយប្រហារលើកទីមួយនៅជិតទីតាំងសន្តិសុខ Assayish របស់ជនជាតិឃឺត ពេលនោះរថយន្តផ្ទុះរំសេវជាច្រើនបានផ្ទុះនៅមុខស្នាក់ការសន្តិសុខ។ ការផ្ទុះទីពីរកើតឡើងមុខស្នាក់ការសន្តិសុខដូចគ្នា ហើយការវាយប្រហារនោះធ្វើឡើងដោយបង្កៃក្រាប់បែកក្នុងរថយន្តផងដែរ។

នៅពេលនេះក្រុមជួយសង្គ្រោះបានខិតខំជីកកកាយកំនរបាក់បែករកជនរង្គ្រោះដែលជាប់គាំនៅខាងក្នុង។ ទីក្រុងQamishli គ្រប់គ្រងដោយជនជាតិឃឺតគឺជាគោលដៅក្នុងការវាយប្រហាររបស់ក្រុមភេរវករ។

ឧប្បការីអង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរី លោក Staffan De Mistura បានឲ្យដឹងថា លោកមានក្តីបារម្ភយ៉ាងខ្លាំងពីសន្តិសុខនៅក្នុងតំបន់ ហើយកិច្ចពិភាក្សាស្តីពីសន្តិភាពនៅស៊ីរីនាខែសីហា ខាងមុខសង្ឃឹមថា ទទួលបានជោគជ័យដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយរយៈពេលជាង៥ឆ្នាំកន្លងមក។

ក្រុមអ៊ិស្លាម IS បានបង្កើនការវាយប្រហារគ្រាប់បែកទៅលើពលរដ្ឋស្លូតត្រង់និងក្រុមសន្តិសុខ ក្រោយពេលក្រុមនេះរងការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីអាមេរិកនិងសម្ព័ន្ធមិត្ត។

នៅពេលនេះដែរក្រុមប្រឆាំងស៊ីរីបានសុំឲ្យប្រទេសសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ធ្វើការផ្អាកទម្លាក់គ្រាប់បែកនៅស៊ីរី ដើម្បីរង់ចាំលទ្ធផលនៃការស៊ើបអង្កេតលើជនស៊ីវិលដែលបានស្លាប់ក្នុងការវាយប្រហារមួយនៅភាគខាងជើងប្រទេស។ អង្គការសិទ្ធិមនុស្សស៊ីរី OSDH លើកឡើងថា នៅភាគខាងជើងនេះ ការវាយប្រហារផ្លូវអាកាសរបស់ប្រទេសសម្ព័ន្ធមិត្តកាលពីថ្ងៃអង្គារ បានសម្លាប់ជនស៊ីវិលជិត ៦០នាក់ ក្នុងនោះមានក្មេងៗ ១១នាក់។

យោងតាម អង្គការសិទ្ធិមនុស្សស៊ីរី OSDH ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ យន្តហោះប្រទេសម្ព័ន្ធមិត្តបានបើកការវាយប្រហារតាំងពីព្រហាមថ្ងៃអង្គារ ខណៈប្រជាជនស៊ិរីកំពុងភៀសខ្លួនពីការប្រយុទ្ធនៅភូមិអាល់ទុកខា Al-Tukhar ជិតក្រុងមីនប៊ីជ Minbejភាគខាងជើងស៊ីរី។ ជនស៊ីវិលយ៉ាងហោច ៥៦នាក់បានបាត់បង់ជីវិត។ អង្គការ OSDH បានលើកឡើងដែរ ពីការស្លាប់របស់ជនស៊ីវិលយ៉ាងហោច ២១នាក់ ក្នុងការវាយប្រហារថ្ងៃចន្ទ នៅភូមិអាល់ទុកខា និងទីតាំងយុទ្ធសាស្ត្រមួយនៅក្រុងមីនប៊ីជជិតនោះ។

គេកំពុងស៊ើបអង្កេតរកមូលហេតុនៃការស្លាប់របស់ជនស៊ីវិលទាំងនេះ។ សម្រាប់រដ្ឋាភិបាលស៊ីរី ការវាយប្រហារកាលពីថ្ងៃអង្គារ គឺធ្វើឡើងដោយយន្តហោះយោធាបារាំង ហើយការវាយប្រហារថ្ងៃចន្ទ គឺធ្វើឡើងដោយយន្តហោះអាមេរិក។ រដ្ឋាភិបាលស៊ីរីបានថ្កោលទោសការវាយប្រហារធ្វើឡើងដោយប្រទេសទាំង២។

ភូមិរងគ្រោះ អាល់ទុកខា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមភេរវជនរដ្ឋអ៊ិស្លាម។ ភូមិនេះស្ថិតនៅភាគខាងជើងក្រុងមីនប៊ីជ ជាក្រុងមួយនៅចន្លោះព្រំដែនទួរគី និងទីតាំងក្រុមភេរវជននៅរ៉ាក់កា។ តាំងពីចុងខែឧសភា ក្រុមប្រយុទ្ធអារ៉ាប់និងកៀរដ៍ គាំទ្រដោយអាមេរិក បានធ្វើការវាយលុកដើម្បីវាយយកក្រុងម៉ាន់ប៊ីជ មកវិញ។

អង្គការ Amnesty International បានទាមទារឲ្យប្រទេសសម្ព័ន្ធមិត្តប្រឹងប្រែងចៀសកុំឲ្យមានជនស៊ីវិលស្លាប់។ ម្សិលមិញ ប្រមុខការពារជាតិអាមេរិក អាស្ហតុន ខាថឺ បានសន្យាថា អាមេរិកនឹងបង្ហាញតម្លាភាពទាក់ទងនឹងជនស៊ីវិលដែលរងគ្រោះដោយសារ ការទម្លាក់គ្រាប់បែករបស់ប្រទេសសម្ព័ន្ធមិត្ត។ អាមេរិកបន្ថែមថានឹងស៊ើបអង្កេតលើព័ត៌មានទាក់ទងនឹងការស្លាប់របស់ជនស៊ីវិលនៅជិតក្រុងម៉ាន់ប៊ីជ នេះ៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print