ឃាត់ខ្លួនជនសង្ស័យ៦នាក់ ២ករណីផ្សេងគ្នា នៅស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹង នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះថា ជនសង្ស័យចំនួន០៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន២ករណីផ្សេងគ្នា ដើម្បីនាំយកមកបន្តនីតិវិធី ។

លោក ឧត្ដមសេនីយ៍ត្រី ឲ្យដឹងទៀតថា ករណីទី០១ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅភូមិតាលោ និងភូមិរហាលទិល ឃុំតាលោពាក់ព័ន្ធករណីលួច ជនសង្ស័យទី-១ ឈ្មោះ អាង សុខនី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ និងទី-២ ឈ្មោះ ឈឿន រ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ.ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ អ្នកទាំង២នាក់ សមត្ថកិច្ចធ្វើតេស្តទឹកនោម រកសារធាតុញៀន(វិច្ចមាន)។

លោក ស្នងការរងឲ្យដឹងទៀតថា ករណីទី០២ កម្លាំងបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ទៀត ស្ថិតនៅភូមិសំរោង ភូមិព្រែក៣ ភូមិតាដេស ឃុំសំរោង ពាក់ព័ន្ធករណីរក្សារុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន សង្ស័យទី-១ ឈ្មោះ រឿន សារិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី-២ ឈ្មោះ រិទ្ធ កំសត់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ អ្នកទាំងពីរនាក់ រស់នៅ ភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ទី-៣ ឈ្មោះ កែវ លាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ.ឃុំសំរោង ស្រុកភ្នំក្រវាញ និងទី-៤ ឈ្មោះ យឹម រើន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អ្នកទាំង៤នាក់ សមត្ថកិច្ចធ្វើតេស្តទឹកនោម រកសារធាតុញៀន(វិច្ចមាន)។

...

លោក បញ្ជាក់បន្ថែមទៀតថា ករណីបង្រ្កាបជនសង្ស័យខាងលើ សមត្ថកិច្ចរកឃើញវត្ថុតាង សម្ភារៈ និងឧបករណ៍ផ្សេងៗ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចនគរបាលជំនាញ កំពុងបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print