ជនភៀសខ្លួនអាល់សេរី គំរាមបំផ្ទុះកម្ទេចប្រទេសអាល្លឺម៉ង់

ចែករំលែក៖

ជនភៀសខ្លួនអាល់សេរីម្នាក់ត្រូវបានប៉ូលិសអាល្លឺម៉ង់ស្វែងរកចាប់ខ្លួន ក្រោយពេលបានប្រកាសនៅក្នុងស្ថានីយរថភ្លើងក្នុងតំបន់ Bremen ថានិងបំផ្ទុះកម្ទេចអាល្លឺម៉ង់។ បុរសដែលគម្រាមនោះត្រូវបានប៉ូលិសចាប់ខ្លួនបានក្រោយជាច្រើនម៉ោងស្វែងរក។

...

ប៉ូលិសអាល្លឺម៉ង់កាលពីថ្ងៃទី២៧ ខែកក្កដា បានចាប់ខ្លួនបុរសវ័យ១៩ឆ្នាំជនជាតិអាល់សេរី បានរត់គេចខ្លួនក្រោយពេលស្រែកខ្លាំងៗថា «យើងនឹងធ្វើឲ្យអស់លោកផ្ទុះខ្ទេច»។ នេះជាករណីគម្រាមថ្មីដល់ប្រទេសអាល្លឺម៉ង់ពីជនភៀសខ្លួនបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជនភៀសខ្លួនស្លូតត្រង់ដទៃទៀត។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនយុវជនខាងលើនៅក្នុងស្ថានីយរថភ្លើងក្រោយជាច្រើនម៉ោងស្វែងរក។ ប៉ូលិសបានឲ្យដឹងថា ពេលនេះកំពុងតែបើកកសារស្រាវជ្រាវទៅលើបុរសខាងលើ។

ប៉ូលិសបានឲ្យដឹងថា ក្នុងរយៈពេលដែលសាកសួរជនគម្រាមកំហែងខាងលើបានបង្ហាញការគាំទ្រដល់សកម្មភាពវាយប្រហារភេរវកម្មពីក្រុមអ៊ិស្លាម IS និងខ្មាន់កាំភ្លើងបាញ់ប្រហារសម្លាប់មនុស្ស ៩នាក់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុងមុយនិច កាលពីថ្ងៃសុក្រ កន្លងមក។

ការវាយប្រហារនៅក្នុងប្រទេសអាល្លឺម៉ង់ជាបន្តបន្តាប់បានធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអាល្លឺម៉ង់ក៏ដូចជាអឺរ៉ុបទាំងមូលក្នុងពេលដែលក្រុមជនភៀសខ្លួនជាច្រើនសម្រុកទៅអឺរ៉ុប ហើយក្រុមភេរវករបានលាយលំជាមួយជនភៀសខ្លួន។

កាលពីថ្ងៃទី២៤ ខែកក្កដា មានករណីផ្ទុះយ៉ាងខ្លាំងនៅទីក្រុង Nurmberg ប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង១២នាក់រងរបួស ។ ការផ្ទុះនោះត្រូវបានប៉ូលិសសង្ស័យថា ជាការបង្កៃគ្រាប់បែក ។

អ្នកនាំពាក្យស្នងការប៉ូលិសអាល្លឺម៉ង់បានបញ្ជាក់ពេលដំបូងថា អាចបណ្តាលមកពីការផ្ទុះហ្គាលនៅក្នុងភោជនីយដ្ឋាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ ។ ក្នុងពេលជាមួយគ្នានោះ សារព័ត៌មានក្នុងតំបន់បានផ្សាយថា ការផ្ទុះស្ថិតនៅក្នុងសណ្ឋាគារ EugensWeinstube ស្ថិតនៅលើដងផ្លូវ Pfarrstrabe។

ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ចាក់ថា នេះជាការបំផ្ទុះមានចេតនា មានការគ្រោងទុក ហើយផ្ទុះចំច្រកផ្លូវចូលទៅកាន់ទីកន្លែងប្រគំតន្ត្រីនៅតំបន់ Ansback ដែលមានពលរដ្ឋប្រមាណជិត៣ពាន់នាក់ចូលរួម ។ នៅពេលនេះតំបន់ខាងលើ ត្រូវបានបិទហើយពលរដ្ឋដែលមានផ្ទះនៅទីនោះមិនអាចត្រឡប់ចូលផ្ទះវិញឡើយ ។

ការប្រគុំតន្ត្រីកណ្តាលវាលត្រូវបានលុបចោលភ្លាមៗ ចំណែកទស្សនិកជន និងភ្ញៀវទេសចរណ៍ក៏ត្រូវចាកចេញពីទីនោះជាបន្ទាន់ផងដែរ ។

នេះជាការវាយប្រហារលើកទី៣ ហើយនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមក ។

កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា មានខ្មាន់កាំភ្លើងដល់ទៅ ៣នាក់ចូលរួមធ្វើសកម្មភាពបណ្តាលឲ្យមានអ្នកស្លាប់៩នាក់ និងរាប់សិបនាក់រងរបួស ។

ប៉ូលិសទីក្រុងម៉ុយនិច ក៏បានបញ្ចាក់ដែរថា ខ្មាន់កាំភ្លើង៣នាក់បំពាក់កាំភ្លើងស្វ័យប្រវត្តិបើកការបាញ់ប្រហារក្នុងនោះមានម្នាក់ពាក់អាវការពារគ្រាប់ទៀតផង។ អត្តសញ្ញាណខ្មាន់កាំភ្លើងមិនទាន់បានដឹកនៅឡើយ ។

តាមគេហទំព័រ Spiegel បានឲ្យដឹងថា ក្រោយការបាញ់ប្រហារភ្លាមក្រុមអ៊ិស្លាម IS បានចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ក្រុមខ្លួន ។ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារបានរស់នៅទីក្រុងម៉ុយនិចពីរឆ្នាំកន្លងមក ។

នៅក្នុងការវាយប្រហារផ្សេងទៀតពេលថ្មីៗនេះគឺយុវជនមិនស្គាល់អត្តសញ្ញាណបានប្រើកាំបិតវាយប្រហារដេញកាប់ពាសវាលពាសកាល នៅលើរថភ្លើង ស្ថិតនៅរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ ។ សារព័ត៌មាន DPA របស់អាល្លឺម៉ង់ បានផ្សាយថា ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់។

អ្នកនាំពាក្យស្នងការប៉ូលិសបានឲ្យដឹងថា ប៉ូលិស ៣នាក់រងរបួសធ្ងន់និងម្នាក់រងរបួសស្រាលមុនពេលប៉ូលិសបាញ់សមា្លប់ជនដៃដល់ ។ សារព័ត៌មាន CNN បានដកស្រងប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ជនដៃដល់គឺជាយុវជនអាយុ១៧ឆ្នាំដើមកំណើតជនជាតិអាហ្វានិស្ថាន។

ប៉ូលិសបានឲ្យដឹងថា ជនវាយប្រហារបានប្រើប្រាសកាំបិតខ្វែវនិងកូនកាំបិតក្នុងការធ្វើសកម្មភាព ។ ជនដៃដល់រងការបាញ់សម្លាប់ពេលព្យាយាមរត់គេចចេញពីរថភ្លើងបន្ទាប់ពីអ្នកបើកបើរបានសម្រេចចតជាបន្ទាន់។

ហេតុការខាងលើកើតឡើងក្រោយពេលរថភ្លើងធ្វើដំណើរពីស្រុក Treuchtlingen ទៅកាន់ទីក្រុង Wurzburg ។ ផ្លូវដែកខាងលើត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីប៉ូលិសបើកការស្រាវជ្រាវ។ នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីសកម្មភាពវាយប្រហារខាងលើនៅឡើយ។

ការវាយប្រហារទាំង៣លើកកន្លងមកគឺជា សញ្ញាប្រកាសអាសន្នមួយសម្រាប់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបារាំងនិងប៊ែលហ្សិក។ ប៉ូលិសអាល្លឺម៉ង់បង្កើតការការពារសន្តិសុខយ៉ាងតឹងតែង ទប់ស្កាត់ការវាយប្រហារកើតឡើងជាទ្រង់ទ្រាយធំ ៕

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print