ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំភើបនឹងជ័យជំនះកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយសម្តេចមានប្រសាសន៍ថាៈខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទាត់ឈ្នះកីឡា បាល់ទាត់ប្រទេសសឹង្ហបូរី ២-១ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ “CLEAR International” ដែលទើបចប់ការប្រកួតអំបាញ់ មិញនេះ។
សម្តេចបន្តថាៈ ខ្ញុំសូមចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករខ្មែរចំនួន ២៥នាក់ គ្រូបង្វឹកនិងមន្រ្តីចំនួន ៨នាក់ ដែល ក្នុងម្នាក់ៗទទួលបានបា្រក់ចំនួន $1,000 (មួយពាន់ដុល្លារ) ដែលនឹងប្រគល់ជូនដោយ ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា។
សម្តេចតេជោមានប្រសាសន៍ទៀតថាៈ សូមអរគុណដល់ជនរួមជាតិ ជាពិសេសយុវជនដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តទាំងនៅក្នុងពហុកីឡាដ្ឋានផ្ទាល់ និងមើលនៅលើផេក Facebook របស់ខ្ញុំផ្ទាល់។ យើងទាំងអស់គ្នាចូលរួមលើកតម្កើង វិស័យកីឡាជាតិអោយកាន់តែរីកលូតលាស់ខ្លាំងឡើង៕
ដោយ៖ សុខ ខេមរា