ស្វាគមន៍ដើមខែកក្កដា កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃចន្ទ ទី១ ខែកក្កដានេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន២គ្រាប់ មួយថ្ងៃបន្ទាប់ពីទីក្រុង ព្យុងយ៉ាងបានព្រមានពីផលវិបាកធ្ងន់ធ្ងរ ក្រោយការធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំមួយក្នុងប្រទេសកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា យោធារបស់ខ្លួនចាប់បានសញ្ញានៃការធ្វើតេស្ដមីស៊ីលចំនួន២គ្រាប់ ដោយមីស៊ីលគ្រាប់ទី១នៅម៉ោង ៥៖០៥នាទីព្រឹក និងគ្រាប់ទី២ នៅប្រហែលជា១០នាទីក្រោយ។ មីស៊ីលដែលត្រូវបានបាញ់កាលពីម៉ោង ៥៖០៥នាទីព្រឹកមិញនេះ (ម៉ោងក្នុងតំបន់) ហោះបានចម្ងាយជិត ៦០០គីឡូម៉ែត្រ និងគ្រាប់ទី២ហោះបាន ១២០គីឡូម៉ែត្រ។ នេះបើតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងក្នុងសេចក្ដីថ្លែងការណ៍មួយដោយបន្ថែមថា ព័ត៌មានលម្អិតកំពុងស្ថិតនៅក្រោមការវិភាគ ដោយអាជ្ញាធរកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក។
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងក្រោយព្យុងយ៉ាង បានថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ថាជា NATO អាស៊ី និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរផងដែរ៕ ដោយធីរីណា

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print