លោកអភិសន្តិបណ្ឌិត ស សុខា បង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមអនឡាញ នៅតាមរាជធានី-ខេត្ត លោក សុខ ផល ជាប្រធាន

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតបង្គាប់ការ អនុវត្តប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបង្គាប់

ត្រូវបានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នៅតាមបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពដូចខាងក្រោម៖

១- លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធាន

២- លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុប្រធានអចិន្ត្រៃយ៍ និងអនុប្រធាន ៣រូប សមាជិក៩ រូប។
គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖
អនុវត្តភារកិច្ចដែលមានចែងក្នុងសារាចរណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩
បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសចបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាព ក្នុងភូមិសាស្ត្របណ្តារាជធានី-ខេត្ត

ប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ធ្វើការចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបាន រកឃើញនិងកំណត់ ដោយប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ ប្រធានគណៈកម្មការអាចប្រើប្រាស់មន្ត្រី នៃអង្គភាពពាក់ព័ន្ឋចំណុះគណៈកម្មការ ចុះសហការសម្របសម្រួលប្រតិបត្តិការជាក់ស្តែងឲ្យបានទាន់ពេល វេលា និងមានប្រសិទ្ធភាពខ្ពស់

ចាប់បញ្ជូនជនល្មើស និងវត្ថុតាងព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជា ធរមាន។ ក្នុងករណីជនល្មើសជាជនបរទេស អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុងច្បាប់ស្តីពី អន្តោប្រវេសន៍

ប្រធានគណៈកម្មការ ត្រូវដឹកនាំកិច្ចប្រជុំបូកសរុប ដកស្រង់បទពិសោធ និងលើកទិសដៅផែនការ រៀងរាល់ សប្តាហ៍

ប្រធានគណៈកម្មការ ត្រូវរាយការណ៍ស្នើសុំយោបល់ដឹកនាំជាប្រចាំពី លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងស្នើសុំមតិដឹកនាំបន្ត។

លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់មានសេចក្តីណែនាំថ្មី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print