យន្តហោះ Air Europa Boeing 787-9 ពីរគ្រឿងជាប់គ្នាពីអេស្ប៉ាញទៅអ៊ុយរូហ្គាយ ហើយអុីស្រាអែលបានជួបបញ្ហា ត្រូវចុះចតជាបន្ទាន់នៅប្រទេសប្រេស៊ីល និងអុីតាលី។
យោងតាម Time of India យន្តហោះ Air Europa Boeing 787-9 Dreamliner ពី Madrid – Spain ទៅ Montevideo – Uruguay ត្រូវចុះចតជាបន្ទាន់នៅទីក្រុង Natal ប្រទេសប្រេស៊ីល បន្ទាប់ពីជួបនឹងភាពចលាចលយ៉ាងធ្ងន់ធ្ងរ។
អ្នកដំណើរមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Monsenhor Walfredo Gurgel នៅក្នុងទីក្រុងនេះ។ យោងតាមក្រសួងការបរទេសអ៊ុយរូហ្គាយ មនុស្សជាច្រើននាក់ត្រូវបានចេញពីមន្ទីរពេទ្យដោយរបួសស្រាល។
ប្រភពការទូតមួយពីប្រទេសអ៊ុយរូ
ហ្គាយបាននិយាយថា ចំនួនអ្នករងរបួសអាចមានរហូតដល់២៥-៣០នាក់។ លេខផ្លូវការមិនទាន់ត្រូវបានរាប់នៅឡើយទេ។ ប្រភពបានបន្ថែមថា របួសភាគច្រើនត្រូវបានចាត់ទុកថាជា
របួសស្រាល ហើយបច្ចុប្បន្ននេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
កាលពីមុន ជើងហោះហើរដែលផ្ទុកអ្នកដំណើរចំនួន 325 នាក់បានចេញដំណើរពីទីក្រុងម៉ាឌ្រីដ – អេស្បា៉ញ ទៅ ម៉ុងតេវីដេអូ – អ៊ុយរូហ្គាយ។
បន្ទាប់ពីឧបទ្ទវហេតុនេះ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Air Europa បាននិយាយថា ជើងហោះហើរជំនួសបានចាកចេញពីទីក្រុង Madrid នៅថ្ងៃបន្ទាប់។ យន្តហោះនឹងមកទទួលអ្នកដំណើរដែលមិនត្រូវការការថែទាំសុខភាព ដើម្បីបន្តដំណើរទៅទីក្រុង Montevideo។
លើសពីនេះ យន្តហោះ Air Europa មួយគ្រឿងទៀតមកពី Madrid ក៏បានប្រកាសអាសន្នក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Tel Aviv – Israelដែរ នេះបើយោងតាមការចុះផ្សាយរបស់ Jerusalem Post។
យោងតាមគេហទំព័រតាមដានការហោះហើរ Aviation Source News ជើងហោះហើរខាងលើគឺជាលេខ UX130 របស់ក្រុមហ៊ុន Air Europa ហើយក៏ប្រើប្រាស់យន្តហោះ Boeing 787-9 ផងដែរ។
យន្តហោះបានបញ្ជូនសញ្ញាអាសន្ននៅម៉ោង 2:44 រសៀល ថ្ងៃទី 1 ខែកក្កដា ម៉ោងនៅអុីស្រាអែល (ត្រូវនឹងម៉ោង 18:44 យប់ថ្ងៃដដែល ម៉ោងនៅកម្ពុជា) ខណៈកំពុងឆ្លងកាត់ដែនអាកាសអុីតាលី។
បន្ទាប់ពីនោះ ជើងហោះហើរនេះបានបង្វែរ និងចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Leonardo da Vinci-Fiumicino ក្នុងទីក្រុងរ៉ូម។
បច្ចុប្បន្ននេះ ភាគីទាំងសងខាងមិនទាន់ផ្តល់ព័ត៌មានជាក់លាក់អំពីឧប្បត្តិហេតុដែលបានកើតឡើងនៅលើជើងហោះហើរនេះទេ ហើយក៏មិនមានរបាយការណ៍អំពីអ្នកដំណើររងរបួសដែរ៕ ដោយធីរីណា
រូបថត: NLDO