ប្រទេសកូរ៉េខាងត្បូងនៅ ថ្ងៃទី 2 ខែកក្កដាបានបន្តសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនជាមួយកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ។
កងទ័ពកូរ៉េខាងត្បូងបាននិយាយថា កាំភ្លើងបាញ់ដោយខ្លួនឯង K9 និង K105A1 ត្រូវបានដាក់ពង្រាយដើម្បីចូលរួមក្នុងសមយុទ្ធដែលធ្វើឡើងនៅជួរបាញ់ប្រហារក្នុងខេត្ត Kyunggi និង Gangwon ។
ការផ្លាស់ប្តូរនេះកើតឡើងជិតមួយខែបន្ទាប់ពីទីក្រុងសេអ៊ូលបានសម្រេចចិត្តផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយជាមួយទីក្រុងព្យុងយ៉ាង ដោយសារតែយុទ្ធនាការរបស់ប្រទេសក្នុងការបញ្ចេញប៉េងប៉ោងដឹកសំរាមទៅកាន់កូរ៉េខាងត្បូង។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) ការផ្អាកទាំងស្រុងនៃកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ បង្កើតលក្ខខណ្ឌសម្រាប់ទីក្រុងសេអ៊ូលក្នុងការបន្តធ្វើសមយុទ្ធ ដើម្បីពង្រឹងការការពារជួរមុខ។ កាលពីមុន សមយុទ្ធកាំភ្លើងធំ និងកងទ័ពជើងទឹក ក៏ដូចជាសមយុទ្ធកងវរសេនាធំត្រូវបានហាមឃាត់ ដោយសារតែតំបន់ការពារដី និងសមុទ្រដែលបានបង្កើតឡើងនៅក្នុងតំបន់នោះ។ តំបន់ហាមហោះហើរ ក៏ត្រូវបានកំណត់នៅជិតព្រំដែន ដើម្បីការពារហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ។
កាលពីសប្តាហ៍មុន កងម៉ារីនកូរ៉េខាងត្បូងបានបន្តសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ដោយមានការចូលរួមពីកាំភ្លើងធំ K9 និងគ្រាប់រ៉ុក្កែត Chunmoo ជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំនៅលើកោះក្បែរព្រំដែនសមុទ្រខាងលិចរវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធកាលពីថ្ងៃទី 2 ខែកក្កដា ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវកាំជ្រួចផ្លោងយុទ្ធសាស្ត្រថ្មីមួយដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ដ៏ធំបំផុតទម្ងន់ 4.5 តោន។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី 1 ខែកក្កដា បានមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មី Hwasongpho-11 5 ជាមួយនឹងក្បាលគ្រាប់ក្លែងធ្វើដើម្បីសាកល្បងស្ថិរភាព និងភាពត្រឹមត្រូវរបស់វា៕ ដោយធីរីណា
រូបថត: TTXVN