លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- ការប្រកាសកម្ទេចរដ្ឋាភិបាលក្បត់ជាតិក្រៅស្រុកនិងបណ្តាញវានៅក្នុងស្រុកមិនខុសច្បាប់ទេ = នៅគ្រប់ប្រទេសលើពិភពលោក គេមិនសែលទុកឲ្យមានរដ្ឋាភិបាលក្បត់ជាតិនិងបណ្តាញរបស់វាទេ?
២- កុំត្អូញត្អែរអីនៅក្នុងគុកមិនដែលមានម្ហូបឆ្ងាញ់ទេ = ទោះជានៅគុកហ្គាតាណាម៉ូក៏គ្មានភីហ្សាឲ្យអ្នកទោសស៊ីរាល់ថ្ងៃដែរ?
៣- ការយកលលកទៅទាក់លលកធ្វើឲ្យពួកប្រឆាំងភ័យស្លន់ស្លោរខ្លាំងណាស់ = ឥឡូវការទាក់លលកកំពុងហុចលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីរីករាយសម្រាប់ប្រជាជនកម្ពុជា? តែសម្រាប់ពួកក្បត់ជាតិកំពុងចុកឈាម?
៤- ថាការកម្ចាត់ពួកក្បត់ជាតិខុសច្បាប់ = តើពួកក្បត់ជាតិមានច្បាប់ពីណាមក?
៥- វិធីលលកទាក់លលកកំពុងធ្វើឲ្យលលកមកចុះចូលទាំងហ្វូង = បើយ៉ាងៗនេះ ក្រុមឧទ្ទាមក្រៅច្បាប់រកពាក្យអីនិយាយលែងបានហើយ មានពាក្យនិយាយបានតែពួកសេកប្រតិកិរិយានៅក្រៅប្រទេសទេ?
៦- ជាការគួរឲ្យអស់សំណើចណាស់ = នៅក្នុងវេទិកាសាធារណៈ មានតែ អ៊ុំ សំអានគោរព យ៉ង់ ចាន់តារា. យ៉ង់ ចាន់តារា គោរព ជុន ចាន់បុត. ជុន ចាន់បុត គោរព គឹម សុខ. គឹម សុខ គោរព សេក បណ្ឌិត តែប៉ុន្មានក្បាលវិលចុះវិលឡើងដដែលៗ?
៧- បើថា ហ៊ុន ម៉ាណែត អសមត្ថភាព = វាជាអំណោយផលដល់ពួកក្បត់ជាតិហើយ តែហេតុម៉េចបានជាពួកក្បត់ជាតិជ្រួលច្របល់ម៉្លេះធ្វើតុមូលសឹងរាល់ថ្ងៃ?
៨- សង្គមស៊ីវិលនៅកម្ពុជាមានជាង៦ពាន់ = មិនមែនមានតែអង្គការសង់ត្រាល់ទេ?
៩- ពួកអនាធិបតេយ្យមិនដែលនិយាយពីប្រជាធិបតេយ្យពិតប្រាកដទេ = ពួកគេយកតែពាក្យប្រជាធិបតេយ្យមកបិទបាំងទង្វើរបស់ពួកគេតែប៉ុណ្ណោះ?
១០- ពួកប្រឆាំងអន់ចិត្តខ្លាំងណាស់ដែលខ្លួនគ្មានកៅអីនៅក្នុងរដ្ឋសភា នៅក្នុងព្រឹទ្ធសភា = អន់ចិត្តនឹងខ្លួនឯងទៅ មិនគួរអន់ចិត្តនឹងឆន្ទៈប្រជាជនកម្ពុជាមិនគាំទ្រពួកខ្លួនទេ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print