អ៊ុយក្រែនបានប្រកាសថា ខ្លួននឹងបញ្ឈប់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ

ចែករំលែក៖

នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើ Telegram សេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា អ្នករៀបចំរដ្ឋប្រហារមានបំណងញុះញង់ឱ្យមានការបះបោរនៅក្នុងទីក្រុងគៀវកាលពីថ្ងៃទី 30 ខែមិថុនា ដើម្បីបង្កការរំខាននិងគ្រប់គ្រងសភា ដោយលុបបំបាត់មេដឹកនាំយោធា និងនយោបាយរបស់អ៊ុយក្រែន។

SBU បញ្ជាក់ថា ខ្លួនបានកំណត់មុខសញ្ញា៤នាក់ក្នុងនោះ២នាក់ត្រូវបានឃាត់ខ្លួន។ មនុស្សទាំងនេះប្រឈមនឹងការជាប់គុក១០ឆ្នាំប្រសិនបើត្រូវបានកាត់ទោស។ SBU បាននិយាយថា ខ្លួនបានរឹបអូសអាវុធ និងគ្រាប់រំសេវ ទូរស័ព្ទដៃ កុំព្យូទ័រ និងឧបករណ៍ផ្សេងទៀតទុកជាភស្តុតាង។
យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន មេដឹកនាំក្រុមដែលត្រូវបានចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារបានជួលសាលមួយដែលមានសមត្ថភាពផ្ទុកមនុស្ស 2,000 នាក់ ជ្រើសរើសបុគ្គលិកយោធានិងសន្តិសុខពីក្រុមហ៊ុនឯកជនដើម្បី “អនុវត្តផែនការ” ប្លន់សភា»។
SBU បាននិយាយថា “ដើម្បីអនុវត្តផែនការនេះ មេខ្លោងបានភ្ជាប់ជាមួយអ្នកសមគំនិតជាច្រើនពីអង្គការសហគមន៍នៅក្នុងទីក្រុង Kiev, Dnipro និងតំបន់ផ្សេងទៀត” ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលស្ថានភាពសមរភូមិនៅតែលំបាកខ្លាំងសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelensky ទើបតែបានអំពាវនាវឱ្យដៃគូផ្តល់អាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត។
ជំនួយយោធារយៈពេលវែងពីសហរដ្ឋអាមេរិកបានក្លាយជាភាពមិនប្រាកដប្រជានៅពេលដែលបេក្ខជន Donald Trump អាចនឹងត្រឡប់មកសេតវិមានវិញបន្ទាប់ពីការបោះឆ្នោតក្នុងខែវិច្ឆិកាឆ្នាំនេះ។
នៅក្នុងការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍កាលពីសប្តាហ៍មុនជាមួយប្រធានាធិបតី Joe Biden លោក Trump បានសម្តែងការសង្ស័យថា តើសហរដ្ឋអាមេរិកគួរតែបន្តផ្តល់មូលនិធិដល់អ៊ុយក្រែនដើម្បីដោះស្រាយជាមួយរុស្ស៊ីដែរឬទេ៕ ដោយធីរីណា

...

រូប​ថត​ : Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print