រថយន្តដឹកទំនិញបើកលឿនគេចរថយន្តឈប់ភ្លើងស្តុបរេចង្កូតទៅបុកផ្ទាំងផ្សាយពាណិជ្ជកម្មបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: រថយន្តដឹកជញ្ជូនទំនិញបើកបរលឿនខ្វះការប្រុងប្រយ័ត្ន បួងចង្កូតគេចពីរថយន្តធុនធំជាន់ហ្រ្វាំងឈប់រងចាំភ្លើងស្តុប រេចង្កូតឡើងចិញ្ចើមផ្លូវបុកទម្លុះជញ្ជាំងផ្ទាំងផ្សាយពាណិជ្ជកម្ម និងបណ្តាលឲ្យបុរសដើរលក់ទឹកតាមភ្លើងស្តុបតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៣០ម៉ែត្រ(ផ្លូវទ្រុងមាន់) សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកទំនិញក្រុមហ៊ុននាគខៀវ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B-8078បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ ម៉ែត្រក្នុងទិសដៅពីត្បូងមកជើងដោយបើកបរពីក្រោយរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាក ខណៈមកដល់ចំណុចភ្លើងស្តុបកន្លែងកើតហេតុ រថយន្តខាងមុខជាន់ហ្វ្រាំងឈប់ភ្លើងស្តុប ក៏បួងចង្កូតមកស្ដាំដៃគេចចេញឡើងចិញ្ចើមផ្លូវបុកទម្លុះជញ្ជាំងផ្សាយពាណិជ្ជកម្ម និងបណ្ដាលឲ្យបុរសដើរលក់ទឹកម្នាក់របួសជើងធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

...

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ឲ្យម្ចាស់រថយន្តហៅរថយន្តមកសាងទំនិញចេញ និងសហការជាមួយជំនាញចរាចរណ៍ខណ្ឌយករថយន្តបង្កទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print