បុគ្គលប្រុសស្រី០២នាក់ដែលផលិតវីដេអូសម្តែងគម្រាម របៀបហិង្សាដើម្បីបង្ហោះក្នុងផេកលក់ផលិតផល ទាក់ទាញអ្នកទស្សនាឲ្យចូលមើលច្រើន ត្រូវបានសមត្ថកិច្ចកោះហៅចូលមកបំភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ បុគ្គលប្រុសស្រី០២នាក់ដែលផលិតវីដេអូសម្តែងគម្រាម របៀបហិង្សាដើម្បីបង្ហោះក្នុងផេកលក់ផលិតផល ទាក់ទាញអ្នកទស្សនាឲ្យចូលមើលច្រើន ត្រូវបានសមត្ថកិច្ចកោះហៅចូលមកបំភ្លឺ។

 នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩ព្រឹក សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅ បុគ្គលចំនួន០២នាក់ដើម្បីសួរនាំ។ ក្នុងនោះរួមមាន ៖ ឈ្មោះ ញុឹប សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ សិល្ប:ករ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិថ្នល់បត់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 

-ឈ្មោះ ទៀង ស្រីលក្ខ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ អ្នកលក់អនឡាញ ។

ករណី: ថតវីដេអូ សម្តែងគម្រា.មប្រើ:;អំពើហិ.ង្ស.ាបង្ហោះក្នុងផេកតាមបណ្តាញសង្គម ហើយមានការស៊ែចែកចាយវីដេអូសម្តែងនោះ នាំឲ្យរងការរិះគន់ពីអ្នកលេងក្នុងបណ្តាញសង្គម ។ការផលិតវិដេអូនោះ បង្កប៉ះពាល់និងបំពុលសង្គម ។ក្រោយពីបានបំភ្លឺ រួចហើយពួកគេបានសារភាពទទួួលកំហុសនិងមានការសោកស្តាយ ដោយបានសុំអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយសន្យាមិនប្រព្រឹត្តកំហុសឆ្គងបែបនេះម្តងទៀតនោះទេនិងសន្យាលុបចោលវីដេអូនោះចេញពីក្នុងផេករបស់ខ្លួនផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print