ខេត្តបាត់ដំបង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤នេះ បានដុតបំផ្លាញចោលទឹកដោះគោស្រស់ម៉ាកDUTCHMILL ដែលលួចនាំចូលដោយខុសច្បាប់ចំនួន ៧១កេសស្មើនឹងចំនួន ១,៨៦៣ដប បន្ទាប់ពីធ្វើការបង្រ្កាបនិងដកហូតរួច។
បេីតាមការបញ្ជាក់ពីមន្រ្តីជំនាញ បានឱ្យថឹងថា ដោយបានការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងក្រោម ការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមទាំងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យនេះ មានលោកវរសេនីយ៍ទោ ប្រាក់ ធី ជានាយរង ការិ យាល័យនិងមន្រ្តីក្រោមឱវាទ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងម្ចាស់ក្រុម ហ៊ុន យូអិនធីហ្វូលសេលខូអិល ធីឌី ផងនោះ បាននាំយកទឹកដោះគោស្រស់ ម៉ាកDUTCHMILL សរុបចំនួន ៧១កេស ស្មើនឹងចំនួន ១,៨៦៣ដប ដែលត្រូវបានក្រុមហ៊ុនខាងលើ ប្តឹងមកសមត្ថកិច្ចទាក់ទងនឹងករណីនាំចូលដោយខុសច្បាប់ ទៅដុតបំផ្លាញចោលក្នុងភូមិសាស្រ្តស្រុកសង្កែ ខេត្តបាត់ដំបង។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០ ២៤ ក្រោមការបញ្ជាដឹកនាំពីលោក កែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង កម្លាំងនគរបាលក្នុងការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច បានចុះបង្រ្កាបនិងដកហូតទឹកដោះគោស្រស់ ម៉ាកDUTCHMILL នៅចំណុចស្រុកកំរៀង និងចំណុចក្រុងបាត់ដំបងក្នុងខណៈដែលកំពុងនាំចូលពីក្រៅស្រុកដោយ គ្មានការ អនុញ្ញាតពីម្ចាស់ក្រុមហ៊ុន ខាងលើ។
ក្រោយពីបានធ្វើការស្រាវជ្រាវចប់លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបង បានអនុញ្ញាតឱ្យធ្វើការដុតបំផ្លាំចោល ត្បិតទំនិញទាំងនេះត្រូវខូចគុណភាពទាំងស្រុង ដោយ ការនាំចូល ពុំស្របច្បាប់និងការដឹកជញ្ជូនខុសលក្ខណៈបទដ្ឋានបច្ចេកទេស៕ដោយ៖តារា