រដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខ័ណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028 នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំនេះលោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងពិនិត្យឱ្យបានល្អិតល្អន់ ត្រឹមត្រូវ ព្រមទាំងមានខ្លឹមសារច្បាស់ លាស់គ្រប់គ្រាន់។ បបេីតាមលោករដ្ឋមន្ត្រី​ ត្រូវជំរុញការងារសហគមន៍កសិកម្មទំនេីប​ឱ្យមានប្រសិទ្ធភាព​ ជាពិសេសលេីកទឹកចិត្តដល់សហគមន៍ទំនេីបកសិរុក្ខកម្ម​ ដែលអាចឱ្យកសិករធ្វេីផលិតកម្មកសិកម្ម​ និងអាចថែរក្សាព្រៃឈេី​បានពិតប្រាកដ។

...

សូមជម្រាបជូនថា​ កម្មវិធីខាងលេីនេះមានគោលបំណងជួយខ្សែច្រវាក់ផលិតកម្មកសិកម្ម​ ការគ្រប់គ្រងប្រព័ន្ធចំណីអាហារ​ សុខភាពសត្វ​និងផលិតកម្មសត្វ​ អនុវិស័យជលផល​ និងអនុវិស័យព្រៃឈេី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print