«កិច្ចពិភាក្សាតុមូលស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ លោក លឹម វិសាល រដ្ឋលេខាធិការ ចូលរួមបើកវគ្គ «កិច្ចពិភាក្សាតុមូល ស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍»។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានសហការជាមួយមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា រៀបចំ «កិច្ចពិភាក្សាតុមូលស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ កិច្ចពិភាក្សានេះមានអ្នកចូលរួមប្រមាណជាង៤០រូប ដែលជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញ និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត និងវិស័យឯកជនមួយចំនួន នៅកម្ពុជា។

លោក លឹម វិសាល រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាកិច្ចពិភាក្សាតុមូលនេះ។ លោកបានសង្កត់ធ្ងន់អំពីសារសំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការពិភាក្សាបានផ្តោតសំខាន់លើ ៖
(១) ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ ព្រមទាំងបញ្ហាប្រឈមនានា។

(២) យុទ្ធសាស្ត្រវិនិយោគរបស់កម្ពុជាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

និង (៣) ការពិនិត្យលើករណីសិក្សាពីប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកំណត់ចំណុចខ្លាំង និងកាលានុវត្តភាពក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយ នាពេលបច្ចុប្បន្ន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print