ពាក្យ​ចាស់​ពោល​ថា លួចគេបានវាគ្រាន់​ ដល់ម្ចាស់គេទាន់​ជាប់​ខ្នោះដៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា​ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​បានឃាត់ខ្លួនជនសង្ស័យម្នាក់​ពីបទលួច(លួចទូរស័ព្ទដៃ១គ្រឿងម៉ាកVIVO1904) យកមកសាកសួរ​និង​អនុវត្ត​តាម​នីតិវិធី​។

លោកអធិការ​ខណ្ឌរូបនេះ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
ចំណែក​វត្ថុតាងចាប់យកមាន៖​ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកVIVO1904 ពណ៌ខ្មៅលាយស្វាយ ប្រើស៊ីមកាតលេខ (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

រីឯ​ជនរងគ្រោះឈ្មោះ ស្រីអូន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៦​ និង២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទលួច(លួចទូរស័ព្ទដៃគ្រឿងម៉ាកVIVO1904) ប្រព្រឹត្តនៅចំណុចតូបលក់បន្លែលេខ៣៧៧ ក្នុងផ្សារសាមគ្គី ផ្លូវលេខ១២២ ក្រុមទី១៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print