គុណភាពសំណង់ផ្ទះល្វែងនៅទីក្រុងរណប Grand Phnom Penh International City ល្បីឈ្មោះបែរជា ស្អុយទាំងសរសរ ស្អុយទាំងធ្នឹមកាំជណ្តើរ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលវ័ស័យសំណង់កំពុងរីកដុះដាល អ្នកវិនិយោគទុនប្រណាំងប្រជែងគ្នាលើគុណភាពសំណង់ បែរជាក្រុមហ៊ុនសំណង់ដ៏ធំហើយល្បីបំផុតនៅភ្នំពេញចាត់ទុកថាជាស្តង់ដារប្រឈមនិងការរិះគន់ថាគ្មានគុណភាពទៅវិញ? 

...

អ្នកលេងហ្វេសបុក ឬអាចជាអ្នកជាវសំណង់ផ្ទះល្វែងឬជាអ្នកបំពេញការងារនៅទីនោះបានធ្វើការរិះគន់ដោយមិនសំចៃមាត់ធ្ងន់ៗមួយទំហឹងថាៈ គុណភាពសំណង់ផ្ទះល្វែងនៅទីក្រុងរណប Grand Phnom Penh International City ដ៏ល្បីឈ្មោះបែរជា”ស្អុយទាំងសរសរ ស្អុយទាំងធ្នឹម កាំជណ្តើរ់” …..។ល។ ម្ចាស់អាខោនបាននិយាយទៅកាន់សំដៅក្រុមហ៊ុនថាៈ (សូមអ្នកគិតដល់ គុណភាព សុវត្ថិភាព ខ្លះផង កុំគិតតែប្រាក់ចំណេញពេក)…សូម្បីតែកន្លែងស្នាក់នៅរបស់កម្មករក៏គ្មានដែរ បណ្តោយឲ្យកម្មករស្នាក់់នៅក្នុងការដ្ឋានសំណង់ជុុះអាចម៍ដាក់ស្អុយរកចូលមើលមិនបាន។

ម្ចាស់អាខោនមានឈ្មោះថា”កំលោះជនបទ”បានបញ្ជាក់នឹងបង្ហាញរូបភាពដែលផ្តិតមកជាមួយដោយសសេរថាៈ ខាងក្រោមនេះ ខ្ញំុមានរូបថតសំណង់ផ្ទះល្វែង នៅហ្គ្រែនភ្នំពេញ ទុកចែកជូនបងប្អូនដែលបានទិញ និងបំរុងថាទិញផ្ទះនៅបុរីនេះ ពិចារណាតាមការគួរទៅចុះ។ ម្យ៉ាងវិញទៀតក៏សូមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មេត្តាចុះពិនិត្យមើលផង ?
សព្វថ្ងៃពិតជាមានសំណង់បុរីតូចធំនៅរាជធានីភ្នំពេញ រកសុីប្រណាំងប្រជែងពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ មានទម្លាប់គេងចំណេញបច្ចេកទេស គ្មានគុណភាព ដោយគ្រាន់តែប្រឹងរៀបចំបច្ចេកទេសលើសោភ័ណភាពជាការទាក់ទាញអតិថិជនតែប៉ុណ្ណោះ។ អ្នកខ្លះបានបង្ហើបថាៈ សំណង់បុរីខ្លះធ្វើបណ្តើរងចាំលុយអតិថិជនបណ្តើ ខ្លះទៀតដីមានទំនាស់ សង់ផងដោះស្រាយផង រឿងតូចចាយតិច រឿងធំចាយធំជាមួយជំនាញ ស្ថាប័នពាក់ព័ន្ធ។ ដូច្នេះបញ្ហាគុណភាពសំណង់មិនសូវគិតទេ គិតតែពីទាញយកប្រយោជន៍អតិថិជនដើម្បីតម្រូវថ្នាក់លើ ក្នុងនោះសូម្បីតែខាងវិស្វករខ្លះក៏លួចសារភាពថាបែបហ្នឹងចឹងមែន ព្រោះធ្វើតម្រូវចិត្តចង់បានពីថៅកែបុរី។

ករណីនេះមិនអាចទាក់ទងម្ចាស់ទីក្រុងរណប Grand Phnom Penh International Cityបានទេនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តែអតិថិជនសំណូមពរអោយលោកទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មេត្តាចុះពិនិត្យមើលផង ? ៕

0a67c2fb-c2ee-41cc-8934-8b8d910916ca

cff7e959-68c1-4c27-9102-753cfeb1e10d

3abbe408-cf73-4268-8d26-6017a7aaeb1c

ដោយ៖ ស សម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print