ជួលឡានគេរួចយកទៅបញ្ចាំ​ ១០ថ្ងៃក្រោយម្ចាស់ឃើញឡានផ្ញើនៅយាន្តដ្ឋាន ស្អាតពេញចិត្ត

ចែករំលែក៖

ភ្នំពេញ៖ មកលាងរថយន្តប្រទេះឃើញរថយន្តបងប្អូនដែលជួលឲ្យគេក្នុងយានដ្ឋានសង្ស័យអ្នកជួលយកមកបញ្ចាំទើបប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យ កាលពីម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅយានដ្ឋានលាងរថយន្តយីហោ ស្អាតពេញចិត្ត ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

...

ប្រភពព័ត៌មានពីបុរសម្នាក់មិនបានប្រាប់ឈ្មោះបានឲ្យដឹងថា គាត់បានយករថយន្តមកលាងនៅកន្លែងខាងលើស្រាប់តែបានឃើញរថយន្តបងប្អូនគាត់ម៉ាក ឡិចសីុស ៤៧០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-9090 នៅក្នុងយានដ្ឋានលាងរថយន្តខាងលើដោយមានការឆ្ងល់ គាត់បានសាកសួរទៅម្ចាស់យានដ្ឋានហើយម្ចាស់យានដ្ឋានប្រាប់គាត់ថា គេផ្ញើ។

ប្រភពដដែលបានប្រាប់ទៀតថា ពេលនោះគាត់បានទំបាក់ទំនងទៅបងប្អូនដែលជាម្ចាស់រថយន្តត្រូវបានប្រាប់មកវិញថា បានជួលរថយន្តឲ្យគេប៉ុន្តែសង្ស័យអ្នកជួលយករថយន្តរបស់គាត់ទៅបញ្ចាំ ហើយឲ្យប្តឹងសមត្ថកិច្ចមូលដ្ឋានមកអត្តរាគមន៍ផង។

តាមការបំភ្លឺបុរសឈ្មោះ គឹម ទ្រី អាយុ៦៤ឆ្នាំ ម្ចាស់យានដ្ឋានបានប្រាប់សមត្ថកិច្ចថា កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ មានបុរស២នាក់បានយករថយន្តមួយគ្រឿងម៉ាកឡិចសីុស៤៧០ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2D-9090 មកលាងនៅយានដ្ឋានរបស់គាត់ក្រោយពីលាងហើយបានសួរគាត់ថា នៅទីនេះទទួលផ្ញើរថយន្តអត់គាត់បានប្រាប់ថា ទទួលផ្ញើក្នុង១ថ្ងៃ ៤.០០០រៀល ហើយបុរសខាងលើបានប្រាប់ថា ផ្ញើ រួចក៏ឡើងជិះរថយន្តមិនចាំម៉ាកទាំង២នាក់ទៅបាត់ទៅរហូតដល់ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ឃើញមានសមត្ថកិច្ចមកសាកសួរគាត់តែម្តង។

តាមការឲ្យដឹងពីបុរសម្នាក់ឈ្មោះ សុខ ភារម្យ អាយុ៣៣ឆ្នាំ មុខរបរយោធាស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជាម្ចាស់រថយន្តខាងលើបានប្រាប់សមត្ថកិច្ចថា រថយន្តនេះគាត់បានជួលទៅឲ្យត្រីម្នាក់ឈ្មោះ កែវ ស្រីវ៉ាង អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤អាសេ ផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ តាំងពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដោយប្រាប់គាត់ថា ជួលរថយន្តខាងលើនេះដឹកភ្ញៀវទៅមើលដីស្រាប់តែថ្ងៃ
ខាងលើឮបងប្អូនគាត់ប្រាប់ថា ឃើញរថយន្តរបស់គាត់នៅក្នុងយានដ្ឋានខាងលើទៅវិញទើបគាត់ឆ្ងល់បានមកមើលឃើញរថយន្តរបស់គាត់មែន។

តាមការបំភ្លឺពីបុរសម្នាក់ឈ្មោះ វង្ស សេងហួត អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧២
អឺ ផ្លូវ២០២ ភូមិ១០ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានប្រាប់សមត្ថកិច្ចថា រថយន្តខាងលើមានស្ត្រីម្នាក់ឈ្មោះ ឈ្មោះ កែវ ស្រីវ៉ាង អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤អាសេ ផ្លូវលំភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យបានយកមកបញ្ចាំគាត់កាលពីព្រឹកថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងតម្លៃ ៩.០០០ដុល្លារ។

ពាក់ព័ន្ធករណីខាងលើនេះភាគីម្ចាស់រថយន្តនិងភាគីទទួលបញ្ចាំបានព្រមព្រៀងគ្នាបណ្តោះអាសន្នហើយរក្សាទុករថយន្តនៅក្នុងយានដ្ឋានខាងលើសិនរងចាំដោះស្រាយពេលក្រោយ៕

1

2

3

4

5

ដោយ៖ តុង សីហា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print