លោក ហ៊ុន ម៉ានី សម្តែងការគួរសមលោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណ:ចលនា មហាជនវៀតណាម

ចែករំលែក៖

ហាណូយ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីជួបពិភាក្សាការងារជាមួយលោក PHAM TAT THANG អនុប្រធានប្រចាំការគណៈចលនាមហាជនវៀតណាមរួចមកលោក ហ៊ុន ម៉ានី បានបន្តជួបសម្តែងការគួរសមជាមួយ លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិ ការមជ្ឈិមបក្ស និងជាប្រធានគណ:ចលនាមហាជន។ ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរបានចូលរួមអបអរសាទរជាមួយគ្នាទៅវិញទៅមក ជាពិសេសភាគីវៀតណាមបានអបអរសាទរដល់ប្រទេសកម្ពុជា ដែលគណបក្សប្រជា ជនកម្ពុជាបានបន្តឈ្នះឆ្នោត ហើយឈ្នះភ្លូកទឹកភ្លូកដី ក៏ដូចជាអបអរទៅដល់ការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី ដែលនេះជាការសម្រេចចិត្តមួយប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំកម្ពុជា។

លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ភាគីវៀតណាម ចំពោះការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងប្រទេស  ជាពិសេស លទ្ធផលប្រកបដោយជោគជ័យត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញគណៈកម្មាធិ ការមជ្ឈិមបក្សលើកទី១៣។ ផ្សារភ្ជាប់ជាមួយគ្នានេះ លោកបានចូលរួមអបអរសាទរដល់ លោកស្រី Bui Thi Minh Hoai ផ្ទាល់ ក្នុងឱកាសដែលលោកស្រី ត្រូវបានជ្រើសតាំងជាសមាជិកអចិន្ត្រៃយ៍របស់បក្សផងដែរ។ 

លោកស្រី Bui Thi Minh Hoai បានថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងជំនួបនេះ  ដែលបានឆ្លុះ បញ្ចាំងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងវៀតណាមក្នុងកាលៈទេសៈដែលប្រទេសមិនមានសង្រ្គាម។ លោកស្រីបានបន្ថែមថា ទោះបីជាយ៉ាង ណាក៏ដោយ ប្រទេសទាំងពីរនៅតែមិនអាចបំភ្លេចនូវពេលវេលាដែលកម្ពុជា និងវៀតណាម ប្រគៀកស្មាគ្នាប្រយុទ្ធតស៊ូដើម្បីដណ្ដើមយកឯករាជ្យ និងសុខសន្តិភាពបាននោះទេ។

នាឱកាសនោះដែរលោកហ៊ុន ម៉ានី បានបញ្ជាក់ថា  ក្មេងៗជំនាន់ក្រោយនូវចងចាំមិនភ្លេចទេពីអ្វី ដែលជាកិច្ចការសហការគ្នារវាងប្រទេសទាំងពីរ ជាពិសេស លោកក៏បានរម្លឹកអំពីប្រវត្តិសាស្រ្ត ទាក់ទងនឹងតំបន់ X16 ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាតែងតែលើក ឡើងជានិច្ចជាកាល អំពីការជួយជ្រោមជ្រែងគ្នាទៅវិញ ទៅមករវាងកម្ពុជា និងវៀតណាម ក្នុងជំនាន់សង្រ្គាម។ 

បន្ទាប់ពីជំនួបនេះ គណៈប្រតិភូនៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ជាមួយគ្នា ដែលរៀប ចំដោយលោកស្រី Bui Thi Minh Hoai ក្នុងស្មារតីភាតរៈជាមិត្តភ័ក្តិរួមរបងនឹងគ្នា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print