រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​៖​ ចុះត្រួតពិនិត្យរៀបចំនិងជំរុញការងារបណ្ណាសារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅថ្ងៃទី​០៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានចុះត្រួតពិនិត្យរៀបចំនិងជំរុញការងារបណ្ណាសារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

សូមជម្រាបថា​ កាលទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០, ស្ថានីយទូរទស្សន៍ទាំងអស់ប្រើប្រាស់កាសែត VHS (Video Home System) ដើម្បីថតរូបភាព កាត់ត និងចម្លងចាក់ផ្សាយ។ 

ដើម្បីថែរក្សាបាននូវបណ្ណាសារទាំងរូបភាព រូបថត និងសំឡេងសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត, ក្រសួងព័ត៌មានបាននិងកំពុងជំរុញលើការងារគ្រប់គ្រងបណ្ណាសាររបស់ខ្លួន ខណៈឧបករណ៍ចាក់ផ្សាយកាសែតទាំងនេះនៅសេសសល់ចំនួនតិចនិងមិនមានការផលិតទៀតទេ ហើយសូម្បីគ្រឿងបន្លាស់ក៏កម្រដោយសារតែពិភពលោកបានវិវត្តមកដល់ឌីជីថល៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print