សាលាដំបូងខេត្តត្បូងឃ្មុំ សម្រេច​ចោទប្រកាន់​យុវជន​ម្នាក់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់អ្នកដទៃ

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី​០៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តា ជ្រាបថា៖​ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី បើកបរដោយធ្វេសប្រហែស ខ្ចីគ្នា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ ដែល មានជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ គង់ ឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បានបើកបររថយន្តម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣E-៧៤១៧ ចេញដំណើរពីក្រុងសួង ពីត្បូងទៅជើង ឆ្ពោះទៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដើម្បីយកអីវ៉ាន់ទៅបោះឱ្យម៉ូយ លុះមកដល់ចំណុចកើតហេតុស្ថិតនៅចំណុចមុខផ្ទះឈ្មោះ ហ៊ាន យ៉េត ក្នុង ភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក៏បានបុកម៉ូតូម៉ាក វ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងដឹកស្នា បើកបរដោយឈ្មោះ ធី គង់នៅ បើកបរពីលិចទៅកើតឆ្លងផ្លូវបណ្ឌិតទៅជើង បណ្តាលឱ្យដួលម៉ូតូរងរបួសធ្ងន់ និង បានស្លាប់នៅមន្ទីរពេទ្យប្រទេសវៀតណាម។ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ ទី។

បន្ទាប់បានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យ តាមនីតិវិធីច្បាប់រួច តំណាងអយ្យការសម្រេចចោទប្រកាន់ លើជនសង្ស័យឈ្មោះ គង់ ឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ពីបទ “បើកបរដោយធ្វេសប្រហែស កីឡា មិនប្រុង ប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ” ប្រព្រឹត្តនៅចំណុចមុខផ្ទះឈ្មោះ ហ៊ាន យ៉េត ក្នុងភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤៥៩ អយ.ឃ/២០២៤ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print