បាញ់​ផ្អើល​ប្រជាពលរដ្ឋរស់នៅក្នុង​សង្កាត់​ទឹកល្អក់​៣​ មានអីតាម​ពិតជា​កាំភ្លើង​បាញ់ផាវ​សោះ!

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ កាលពីវេលា​ម៉ោង​០៤ នឹង ៤៥​នាទី​រសៀល​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២៤​ បានចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​មាន​សតិ​មិនល្អ ក្រោយ​ធ្វើ​ការ​យក​កាំភ្លើង​ផាវ​បាញ់​ផ្អើល ប្រជាពលរដ្ឋ រស់នៅ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ២១​ប៊េ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

តាម​ការ​រៀបរាប់​របស់ប្រជាពលរដ្ឋ​ បាន​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ ជនសង្ស័យ​ដែល​មាន​សតិ​មិនល្អ​រូប​នោះ​តែងតែ ដើរ​កាន់​កូនកាំបិត​ចិត​ផ្លែ រក​ចាក់​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​៣ ជារឿយៗ ។ រហូតមកដល់​ថ្ងៃនេះ​ប្រជាពលរដ្ឋ​បានឃើញ ជនសង្ស័យ​ខាងលើ​មិនដឹង​ជា​បាន កាំភ្លើង​មកពីណា​នោះទេ បាន​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់ រួច​ជនសង្ស័យ​ខាងលើ​ក៏បាន​រត់​ចូល​ផ្ទះ​វិញ​បាត់ ។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ខាង មាន​អារ​ម្ម​ណ៍​ភ័យ​តក់ស្លុត ទើប​សម្រេចចិត្ត​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​មក​ចុះជួយ​អន្តរា​គម​ន៍។

បេីតាមការ​បញ្ជាក់ពី​សមត្ថកិច្ច​ខណ្ឌទួលគោក​ បានឱ្យដឹងថា​ ក្រោយទទួល​បាន​ដំណឹង​ថា ជនសង្ស័យ​មាន​កាំភ្លើង សមត្ថកិច្ច​បាន​នាំ​កម្លាំង​មកដល់​ចំណុចកើតហេតុ រួច​បន្ត​ទាក់ទង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​សហការ​ឃាត់​ជនសង្ស័យ​ខាងលើ​រហូត​បានសម្រេច។ ប្រភព​ដដែល​បន្ត​ទៀត​ថា ជាក់ស្តែង​នៅពេល​កម្លាំង​ឃាត់​ជនសង្ស័យ​បាន គឺ​ឆែកឆេរ​ខ្លួន​ជនសង្ស័យ​រួច រកឃើញ​នឹង​ដកហូត​បាន​កាំភ្លើង​ផាវ មិនមែនជា​កាំភ្លើង​ពិត​នោះទេ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​បន្តនីតិវិធី៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print