សមត្ថកិច្ចក្របួចចោរលួចម៉ូតូបានម្នាក់ និងអ្នកចែកចាយគ្រឿងញៀន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំមួយ ស្ថិតក្នុងក្រុម៣ ភូមិទ្រ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោមបទសង្ស័យធ្វើសកម្មភាពលួចម៉ូតូ។ ដោយឡែកក្នុងរង្វង់ប្រតិបត្តិការណ៍ចុះបង្ក្រាបខាងលើនេះ គឺដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ និងលោកអនុសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ។

...

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានប្រាប់ឲ្យដឹងថា កម្លាំងល្បាតរបស់អធិការ ដ្ឋាននគរបាលខណ្ឌមានជ័យបានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេសក្រុងចុះធ្វើការ បង្ក្រាបជនសង្ស័យម្នាក់ឈ្មោះ រុន មុន្នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិត ប្រាកដ ពីបទលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឃាន វន ភេទស្រី អាយុ២៤ឆ្នាំ ជាគ្រូ បង្រៀនសាលាឯកជន ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិស្លែងរលើង សង្កាត់ស្ទឹងថ្លា ខណ្ឌសែនសុខ។ លោកបន្តថា ក្នុងនោះសមត្ថកិច្ចយើងបានដកហូតយកវត្ថុតាងរួមមានសោរទីបលេខ៨ចំនួន១ ទួលវិសចំនួន១ សសៃរដែកលួច១កំណាត់ កាបូបស្ពានពណ៌ខ្មៅ១ និងម៉ូតូម៉ាកនិក ពណ៌ត្រួយចេក ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ1BS-3257។

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង បន្តថា ក្នុងនោះផងដែរ សមត្ថកិច្ចយើងក៏បានបន្តបង្ក្រាបករណីគ្រឿងញៀន និងឃាត់មនុស្សប្រុសស្រី២នាក់បន្ថែមទៀត ករណីចែកចាយស្ថិតនៅខាងក្រោយសាលាបឋមសិក្សសឡា។ ជនសង្ស័យមានឈ្មោះ ជុំ សេរីបុត្រ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ចាន់ សុភា ភេទស្រី អាយុ៣១ឆ្នាំ ហើយក្នុងនោះវត្ថុតាង ដែលចាប់យកមាន ជញ្ជីងថ្លឹង១ ម្សៅថ្លាក្រាម២កញ្ចប់ធំ និង៣កញ្ចប់តូច ម៉ូតូ២គ្រឿងរួម និងឧបករណ៍ប្រើប្រាស់មួយចំនួនថែមទៀត។

លោកថា ជនសង្ស័យទាំ៣នាក់ត្រូវបាន បញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

IMG_3696

IMG_3681

IMG_3682

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print