សិក្ខាសាលាស្តីអំពីវិទ្យាសាស្ត្រនៃការធ្វើអង់ដូស្កូបពី​ នៃការអនុវត្តបង្ហាញផ្ទាល់ពីបន្ទប់ថតឆ្លុះ ​ក្រពះ​ ពោះវៀន​ នៅមន្ទីរពេទ្យកាលម៉ែត

ចែករំលែក៖

ភ្នំពេញ៖ ឆ្លើយតបចំពោះសន្ទុះនៃការអភិវឌ្ឍរបស់ខ្លួន មន្ទីរពេទ្យកាលម៉ែត បានសហការជាមួយភាគីជប៉ុន ដើម្បើរៀបចំសិក្ខាសាលាវេជ្ជសាស្ត្រដែលមានទាំងទ្រឹស្តីនិងការអនុវត្តបង្ហាញផ្ទាល់ពីបន្ទប់ថតឆ្លុះ ក្រពះ ពោះវៀន ជាគុណប្រយោជន៍បំពេញបន្ថែមជាបទពិសោធន៍ល្អៗជាច្រើន ជាទន់ដល់សំខាន់សម្រាប់ជួយក្រុមគ្រូពេទ្យកាន់តែមានជំនឿចិត្តដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងគុណភាពសម្រាប់មន្ទីរពេទ្យកាលម៉ែតក៏ដូចជាមន្ទីរពេទ្យដ៏ទៃទៀតក្នុងព្រះរាជជាណាចក្រកម្ពុជា ។

...

លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាលម៉ែត បានមានប្រសាសន៍ដូចនេះក្នុងឱកាសបើកសិក្ខាសាលាស្តីអំពីវិជ្ជសាស្រ្តនៃការធ្វើអង់ដូស្កូបពី កម្ពុជា ជប៉ុន លើកទី១កាលពីព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការជាមួយសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន ។

លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សិក្ខាសាលានេះមានខ្លឹមសារដោយផ្ដោតសំខាន់លើការព្យាបាលជំងឺនៃប្រព័ន្ធប្រដាប់រំលាយអាហារតាមបែបវិជ្ជសាស្រ្តនៃការធ្វើ (អង់ដូស្កូបពី) ដែលជាបទពិសោធន៍មួយថ្មីបន្ថែមទៀតសម្រាប់មន្ទីរពេទ្យ និងក្រសួងសុខាភិបាលនៃប្រទេសទាំង២ កម្ពុជា ជប៉ុន ពិសេសជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកជំងឺដែលមកទទួលយកសេវាថែទាំព្យាបាលដែលទាក់ទងទៅនិងជំនាញនេះ ។

លោកបានបន្តទៀតថា ប្រធានបទនៃសិក្ខាសាលានេះត្រូវបានជើសរើសដែលស្របគ្នាទៅនឹងការយកចិត្តទុកដាក់នៃការថែទាំសុខភាពនាពេលបច្ចុប្បន្ន ដែលប្រទេសទាំង២ កំពុងប្រឈរមុខនឹងការការពារ ការត្រួតពិនិត្យនឹងការព្យាបាលជំងឺដោយបច្ចេកទេសកាន់តែទំនើបឈានមុខក្នុងការព្យាបាលជំងឺនៃប្រព័ន្ធប្រដាប់រំលាយអាហារ ។

បច្ចុប្បន្នបច្ចេកវិទ្យានេះមានការរីកលូតលាស់យ៉ាងខ្លាំងខ្លាត្រូវបានទទួលស្គាល់ថា ជាវិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺប្រពះ ពោះវៀន ផ្លូវទឹកមាត់ និងលំពែង ។ ពិសេសជាងនេះទៅទៀតបច្ចេកទេសអង់ដូស្កូបពី អាចជួយឲ្យយើងរកឃើញជំងឺមហារីកក្រពះ ពោះវៀន នៅដំណាក់កាលដំបូងដែលអាចកាត់បន្ថយនូវអត្រាមរណៈ និងជាការបង្ការជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា សិក្ខាសាលាដ៏មានអត្ថប្រយោជន៍នេះនឹងលើកបង្ហាញនូវប្រធានបទជាច្រើនរួមទាំងបច្ចេកទេសនឹងបទពិសោធន៍ថ្មីៗ ព្រមទាំងមានការផ្លាស់ប្តូរយោបល់គ្នាជាទន់មួយដែលមានតំម្លៃធំធេងជួយដល់វិស័យសុខមាលភាពនៅកម្ពុជាជាពិសេសជួយដល់វិជ្ជបណ្ឌិតឯកទេសកាន់តែមានជំនឿជាក់ព្យាបាលជំងឺប្រកបដោយគុណភាព ។

ដូច្នេះលោកសូមថ្លែងអំណរអរគុណចំពោះវត្តមានរបស់លោកសាស្រា្តចារ្យ Hidemi Goto នៃសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន ព្រមទាំងក្រុមសាស្រ្តាចារ្យ វិជ្ជបណ្ឌិត សហភាតរៈជប៉ុន និងកម្ពុជាទាំងអស់ ៕

image1

image6

image8

image7

image10

image9

image5

image4

image2

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print