មន្ទីរទេសចរណ៍ខេត្តសៀមរាប៖​ បដិសេធព័ត៌មាន The Cambodia Daily Khmer មិនពិត បំផ្លើស និងបំភ្លៃការពិត ដែលមានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ

ចែករំលែក៖

ខេត្តសៀមរាប​៖​ មន្ទីរទេសចរណ៍ខេត្តសៀមរាប​ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ ក្នុងនាមមន្ត្រីរាជការ​ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប យើងខ្ញុំសូមបដិសេធព័ត៌មាន The Cambodia Daily Khmer មិនពិត បំផ្លើស និងបំភ្លៃការពិត ដែលមានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នាំឱ្យប៉ះពាល់ដល់ការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងទាំងមូល។

ជាមួយគ្នានេះ​ យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់លោករដ្ឋមន្ត្រី និងសូមគោរពជូនពរ លោករដ្ឋមន្ត្រី ទទួលបានជោគជ័យគ្រប់ភារកិច្ច តាមរយ:ការដឹកនាំ និងបន្តការអភិវឌ្ឍវិស័យទេសចរណ៍ ដេីម្បីរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print