ខេត្តសៀមរាប៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងនៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ ក្នុងនាមមន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប យើងខ្ញុំសូមបដិសេធព័ត៌មាន The Cambodia Daily Khmer មិនពិត បំផ្លើស និងបំភ្លៃការពិត ដែលមានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នាំឱ្យប៉ះពាល់ដល់ការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងទាំងមូល។
ជាមួយគ្នានេះ យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់លោករដ្ឋមន្ត្រី និងសូមគោរពជូនពរ លោករដ្ឋមន្ត្រី ទទួលបានជោគជ័យគ្រប់ភារកិច្ច តាមរយ:ការដឹកនាំ និងបន្តការអភិវឌ្ឍវិស័យទេសចរណ៍ ដេីម្បីរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍៕ដោយ៖តារា
...