នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា រំលឹក! វិធីសាស្រ្តការពារ ការឆបោកបន្លំតាមរយៈសម្លេង (Voice Phishing ឬ Vishing)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរំលឹក! វិធីសាស្រ្តការពារ ការឆបោកបន្លំតាមរយៈសម្លេង (Voice Phishing ឬ Vishing)

ការឆបោកបន្លំតាមរយៈសម្លេង ឬ “Vishing” គឺជាប្រភេទនៃការវាយប្រហារផ្នែកវិស្វកម្មសង្គម ដែលឧក្រិដ្ឋជនព្យាយាមបញ្ឆោតជនរងគ្រោះឱ្យបញ្ចេញព័ត៌មានរសើបតាមរយៈការហៅទូរសព្ទ និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ។

គោលដៅនៃការវាយប្រហារមានចាប់ពីទិន្នន័យរសើប ពាក្យសម្ងាត់ ព័ត៌មានកាតឥណទាន និងព្រមទាំងបញ្ឆោតយកប្រាក់ទៀតផង។ សព្វថ្ងៃ ពួកគេក៏ព្យាយាមទាញយកទិន្នន័យផ្ទាល់ខ្លួនដូចជា ភេទ នាមខ្លួន និងអាយុ ដើម្បីបង្កើតប្រវត្តិរូបជនរងគ្រោះ និងប្រើប្រាស់ពួកវាសម្រាប់សកម្មភាពក្លែងបន្លំ។

⚠️នេះជាទម្រង់នៃការឆបោកដែលធ្លាប់កើតឡើងមានដូចខាងក្រោម
1️⃣ការក្លែងបន្លំជាស្ថាប័នហរិញ្ញវត្ថុ Financial Institute Impersonation
2️⃣ឆបោកតាមរយ:ការផ្តល់ប្រាក់កម្ចី និងវិនិយោគ Loan or Investment Scam
3️⃣ឆបោកដោយប្រើមនោសច្ចតនា Romance Scam
4️⃣ឆបោកតាមរយ:ការឈ្នះរង្វាន់ Lucky Draw Scam

🚨ប្រសិនអ្នកទទួលការហៅទូរសព្ទពីលេខប្លែក និងមិនបានព្រៀមទុកអ្នកត្រូវខ្លួនឯងចំនួន៤ចំណុចធំៗ ដើម្បីជៀសវាងធ្លាក់ក្នុងអន្ទាក់ជនឆបោក៖

1️⃣តើអ្នកហៅទូរសព្ទ បានពណ៌នាខ្លួនឯងថាជាបុគ្គលិក ក្រុមហ៊ុនល្បីឈ្មោះ ឬសូម្បីតែមិត្តភ័ក្ដិ ឬសាច់ញាតិ?
✅ត្រូវប្រាកដខ្លួនអ្នកថា អ្នកកំពុងនិយាយជាមួយអ្នកណាឱ្យពិតប្រាកដ

2️⃣តើអ្នកហៅទូរសព្ទ ដាក់សម្ពាធពេលវេលាមកលើអ្នកទេ?
✅ភាពបន្ទាន់ហួសហេតុ គឺជាចំនុចគួរឱ្យសង្ស័យ កុំប្រញាប់

3️⃣តើអ្នកហៅទូរសព្ទ បានស្នើសុំព័ត៌មានលម្អិត អំពីកាតឥណទាន ឬការចូលប្រើទិន្នន័យរបស់អ្នកទេ?
✅គិតឱ្យបានច្បាស់មុននឹងឆ្លើយតប ក្រុមហ៊ុនស្របច្បាប់ មិនស្នើសុំទិន្នន័យសម្ងាត់តាមទូរស័ព្ទទេ

4️⃣តើអ្នកហៅទូរសព្ទ ទៀមទារអ្នកឱ្យចុចតំណភ្ជាប់ដែលគេផ្ញើតាមអ៊ីមែល ឬតាមសារឬ?
✅មុនពេលអ្នកចុចលើតំណ ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់ បើមិនច្បាស់ត្រូវសួរនាំអ្នកជំនាញឱ្យជួយពិនិត្យ

ស្វែងយល់បន្ថែមតាមរយៈរូបភាពខាងក្រោម
#StaySafeOnline #VoicePhishing #Vishing ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print