ថៃនឹងបិទហាងទំនិញលើកលែងពន្ធនៅអាកាសយានដ្ឋានអន្តរជាតិ

ចែករំលែក៖

គណៈរដ្ឋមន្ត្រីថៃបាននិយាយថា ហាងទំនិញលើកលែងពន្ធនៅតាមកន្លែងមកដល់របស់របស់អ្នកដំណើរនៃអាកាសយានដ្ឋានអន្តរជាតិក្នុងប្រទេសថៃនឹងត្រូវបិទ ដើម្បីជម្រុញឲ្យមានការចំណាយកាន់តែច្រើនរបស់ភ្ញៀវទេសចរ ។
ការបិទហាងនេះត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណេញរហូតដល់ 3.5 ពាន់លានបាត (96 លានដុល្លារ) នៃការចំណាយលក់រាយក្នុងប្រទេសពីភ្ញៀវទេសចរថ្មីក្នុងមួយឆ្នាំ។

បើតាមសារព័ត៍មានពីបាងកកប៉ុស្តិ៍ លោកស្រី Rudklao Intawong Suwankiri អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ បាននិយាយក្នុងសប្តាហ៍នេះ ថា រដ្ឋមន្ត្រី បានទទួលយកគោលការណ៍ណែនាំសម្រាប់ការជម្រុញប្រទេសថៃឲ្យទៅ ជាមជ្ឈមណ្ឌលទេសចរណ៍ និងការចាយវាយកាន់តែច្រើនឡើង ដូចដែលបានស្នើឡើងដោយក្រសួងហិរញ្ញវត្ថុ ។

លោកស្រីបានកត់សម្គាល់ថា ប្រតិបត្តិករទាំងបីនៃអាជីវកម្មលើកលែងពន្ធនាំចូលបានយល់ព្រមផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិចំនួនប្រាំបី រួមមាន សុវណ្ណភូមិ ដុនមឿង ឈៀងម៉ៃ ភូកេត ហាតយ៉ៃ អ៊ូតាប៉ាវ សាមុយ និងក្រាប៊ី។ នេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការចំណាយនៅក្នុងហាងក្នុងប្រទេសថៃ។

ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរនេះនៅមិនទាន់បង្ហាញឱ្យដឹងនៅឡើយទេ ។

ស្ថិតិពីនាយកដ្ឋានគយបង្ហាញថា ការលក់ទំនិញពីហាងលើកលែងពន្ធនាំចូលមានចំនួនសរុប 3.02 ពាន់លានបាតក្នុងឆ្នាំ 2023។

លោកស្រី Rudklao បានបញ្ជាក់បន្ថែមថាបើអ្នកដំណើរអត់មានទិញទំនិញពីហាងទំនិញដែលលើកលែងពន្ធនាំចូល ពួកគេអាចនឹងចំណាយលើទំនិញក្នុងស្រុកច្រើនទៅវិញ។

...

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃប៉ាន់ប្រមាណថាការបិទហាងទំនិញដែលលើកលែងពន្ធនាំចូលនឹងបង្កើនការចំណាយរបស់ភ្ញៀវទេសចរបរទេសចំនួន 570 បាតក្នុងមនុស្សម្នាក់រាល់ការធ្វើដំណើរម្តងៗ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print