ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានយកកូនឈើចែកចាយជូនដល់ប្រជាពលរដ្ឋ,សហគមន៍,វត្តអារាមដើម្បីយកទៅដាំបន្ត។ សហគមន៍,ប្រជាពលរដ្ឋ, វត្តអារាមទាំងនោះរួមមាន៖
– ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ សមថវិរិយោ សារឿន វ៉ាន់ឌី ព្រះចៅអធិការវត្តសុវណ្ណគិរី ចំនួន២,៥០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត និងសាលារៀន ស្ថិតក្នុងភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម បេង៣០០ដើម ធ្នង់៣០០ដើម ច្រេស២០០ដើម គគីរ៥០០ដើម ឈើទាល៥០០ដើម និងរំដួល២០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ចំនួន៥,០០០ដើម ដើម្បីយកទៅដាំលម្អសោភណភាព ក្នុងយុទ្ធនាការដាំកូនឈើតាមដងផ្លូវក្នុងក្រុងសៀមរាប។ កូនឈើទាំងនោះរួមមាន លឿងរាជ១,២០០ដើម ត្របែកព្រៃ៦០០ដើម ក្ងោក៦០០ដើម ចាមរី៤០០ដើម ធ្នង់៦០០ដើម ឈើទាល៤០០ដើម គគីរ៦០០ដើម និងរំដួល៦០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងក្រុមហ៊ុនHCC Angkor ចំនួន៣៦៥ដើម ដើម្បីយកទៅដាំលម្អតាមដងស្ទឹងសៀមរាប ខាងជើងស្ពានរ៉ោករ៉ាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម ច្រេស១០០ដើម បេង៥០ដើម គ្រញូង៤០ដើម រំដួល៥០ដើម និងក្ងោក២៥ដើម ។
– ផ្តល់កូនឈើចម្រុះជូនលោក ម៉ា វណ្ណៈ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន អំពិល២ដើម រាំងទឹក៥ដើម និងរំដួល៣ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ថោង បញ្ញាវ័ន្ត ប្រធានស្តីទីមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ចំនួន១៥០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណមន្ទីរពេទ្យ និងតាមដងផ្លូវជុំវិញមន្ទីរពេទ្យ ស្ថិតក្នុងក្រុងរុនតាឯក តេជោសែន។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ៥០ដើម ក្ងោក៥០ដើម ចាមរី២០ដើម និងរំដួល៣០ដើម។
– ផ្តល់កូនឈើចម្រុះជូនវិទ្យាស្ថានខេមអេដ(CamEd Business School) ចំនួន២០០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងជើងអតីតផ្សារយាងធំនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម ឈេីទាល៥០ដើម រំដួល២៥ដើម និងឥន្ទនេល២៥ដើម។
-ផ្តល់កូនឈើចម្រុះជូនកាកបាទក្រហមកម្ពុជា ចំនួន ១,០០០ដើម ដើម្បីយកទៅដាំតាមវិថីព្រះនរោត្តមសីហមុនីនៃរមណីយដ្ឋានអង្គរ ស្ថិតក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម,ឈើទាល ២០០ដើម,ធ្នង់២០០ដើម,បេង១០០ដើម,ច្រេស ២០០ដើម,គ្រញូង១០០ដើម និងរំដួល១០០ដើម៕