ជនសង្ស័យ៣នាក់ភ្ជង់ប្លន់យកម៉ូតូស្តុបពី ពីនារីម្នាក់បានសម្រេចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពគំរាមបាញ់ប្លន់យកម៉ូតូស្តុបពី ពីនារីម្នាក់បានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

...

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ភន សីុយាំង អាយុ២៣ឆ្នាំ មុខរបរបុគ្គលិតក្រុមហ៊ុនមួយកន្លែង។

តាមសម្ដីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងទើបតែចេញពីធ្វើការដោយជិះម៉ូតូម៉ាក ស្តុបពី ពណ៌ស ស្លាកលេខភ្នំពេញ 1FD-4834 ដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូពីរគ្រឿង មិនចាំម៉ាកប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះមកជិតគៀឲ្យឈប់ និងគំរាមបាញ់សម្លាប់ចោលបើនាងហ៊ានស្រែក។

ជនរងគ្រោះបានបន្តថា ក្រោយពីលឺជនសង្ស័យគំរាមដូចនេះរូបនាងក៏ចុះពីលើម៉ូតូហើយជនសង្ស័យបានយកម៉ូតូរបស់នាងទៅបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវចាប់ខ្លួនយកមកកាត់ទោសតាមផ្លូវច្បាប់៕

a647b630-1cca-4def-a09f-24e78e212bd3

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print