សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងចំណោម៦នាក់ ដែលរំលោភបូកនារីម៉ាស្សាកោសជប់ម្នាក់​

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ បង្ហាញមុខជនសង្ស័យ ៣នាក់ក្នុងចំណោមបក្សពួក៦នាក់ ដែលបាននាំគ្នាចាប់រំលោភបូកនារីម៉ាស្សាកោសជប់ម្នាក់បានសម្រេច កាលពីម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ចំណុចចេតីយ៍វត្តប្រជុំសាគរ ហៅវត្តថ្មី ក្រុម១២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា ។

...

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះទី១-ឈ្មោះ កុយ រិទ្ធី ហៅទ្រូ អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ១ ផ្លូវកែវចិន្តា សង្កាត់-ខណ្ឌជ្រោយចង្វារ (ឃាត់ខ្លួន), ទី២-ឈ្មោះ ហេង វីរៈ ហៅកណ្តុរ អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្រុម១២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា (ឃាត់ខ្លួន), ទី៣-ឈ្មោះ វែង ចន្ទ័រដ្ឋា អាយុ២០ឆ្នាំ មុខរបរទាហ៊ានកងឆ័ត្រយោងលេខ៩១១ ស្នាក់នៅផ្ទះលេខ៩៤ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា (ឃាត់ខ្លួន), ទី៤ ឈ្មោះ វី (រត់គេចខ្លួន), ទី៥ ឈ្មោះ ភក្ត្រ័ (រត់គេចខ្លួន) និងទី៦ ឈ្មោះ វ៉ាន់(រត់គេចខ្លួន) ។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យទាំង ៣នាក់បានឲ្យដឹងថា បក្ខពួករបស់គេពិតជាបានចាប់រំលោភបូកនារីរងគ្រោះខាងលើពិតប្រាកមែន ហើយបានយកទូរស័ព្ទរបស់នារីរងគ្រោះយកទៅលក់ ដើម្បីចែកលុយគ្នា ចំណែកឯសំភារៈមួយចំនួនទៀតមិនបានដឹងថា អ្នកណាខ្លះយកទេ ។

គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះហើយនឹងមិត្តភក្ត្រ័ស្រីម្នាក់ទៀតបានបបួរគ្នាទៅហូបអីជាមួយបុរសជនជាតិអូស្រាលីចំនួន ២នាក់នៅក្បែរសណ្ឋាគារ សុខា ខណៈពេលតែហូបអីរួចហើយ មិត្តស្រីរបស់គេហើយនឹងមិត្តប្រុសជាជនជាតិអូស្រាលីម្នាក់ទៀតបាននាំគ្នាទៅផ្ទះមុន ដោយទុក្ខរូបគេហើយនឹងបុរសម្នាក់ទៀតនៅទីនោះ ។ ក្រោយមកនារីរងគ្រោះក៏បានជូនបុរសជាជនជាតិនោះត្រឡប់ទៅផ្ទះវិញ ដែលផ្ទះរបស់បុរសខាងលើនោះស្ថិតនៅក្បែងវត្តប្រជុំសាគរ ហៅវត្តថ្មី ហើយបុរសជាជនជាតិនោះ បានហៅនារីរងគ្រោះឲ្យឡើងទៅលើ ដើម្បីដេកជាមួយបុរសនោះតែនារីរងគ្រោះបានប្រាប់ទៅបុរសនោះវិញថា នាងមិនដេកទេនាងចង់ត្រឡប់ទៅផ្ទះវិញ ។

ក្រោយមកបុរសខាងលើក៏បានយល់ព្រមឲ្យនារីរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ ខណៈពេលដែលនារីរងគ្រោះបានដើរចេញពីផ្ទះបុរសខាងលើស្រាប់តែមានជនសង្ស័យមានគ្នាចំនួន ៦នាក់ ដែលអង្គុយនៅលើផ្លូវនោះ នៅពេលដែលនារីរងគ្រោះបានដើរហួសបានបន្តិច ស្រាប់តែជនសង្ស័យទាំងនោះបានបំបែកគ្នាដើរចេញ ដោយអ្នកខ្លះដើរទៅអង្គុយលើផ្លូវម្ខាង អ្នកខ្លះដើរលើថ្នល់ ស្រាប់តែមានជនសង្ស័យម្នាក់បានយកដំបងឆក់មកឆក់លើខ្លួននារីរងគ្រោះ បណ្តាលឲ្យទុនជើង ហើយក៏បានដកយកទូរស័ព្ទដៃមួយគ្រឿងចេញពីនារីផងដែរ ។

ក្រោយមកក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកToday  ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1896 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយប្រាប់នារីងគ្រោះថា ចាំខ្ញុំជួយជូននារីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នៅពេលដែលជិះចេញបានបន្តិចស្រាប់តែមានបក្សពួកជនសង្ស័យចំនួន ៥នាក់ទៀត បានតេមកឲ្យបុរសនោះដឹកនារីរងគ្រោះឲ្យត្រឡប់មកផ្លូវចូលវត្តប្រជុំសាគរ ចូលមកក្នុងចេយត៍ដី ហើយបុរសនោះបានដឹកយកទៅផ្ទះមួយកន្លែងដែលនៅក្បែរនោះ ដោយបានប្រាប់ទៅនារីរងគ្រោះថា យប់ហើយអត់មានសមត្ថកិច្ចធ្វើការទេ ពេលនោះបុរសម្នាក់នឹងបាននាំនារីរងគ្រោះឲ្យចូលទៅក្នុងចេតីយ៍ដី ហើយក៏បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះជាបន្តបន្ទាប់ ។ ក្រោយមកនារីរងគ្រោះបានសុំអង្វរទៅក្រុមសង្ស័យទាំង៦នាក់នោះថា កុំសម្លាប់រូបគេអីសុំឲ្យដោះលែងរូបគេទៅវិញផង ហើយជនសង្ស័យទាំងនោះក៏បានយល់ព្រមឲ្យនារីរងគ្រោះទៅវិញ ។

លុះព្រឹកឡើងនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់ ។

ក្រោយពីពេលជនរងគ្រោះបានដាក់ពាក្យបណ្តឹងហើយនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការស្រាវជ្រាវ  និងតាមចាប់បានជនសង្ស័យ ៣នាក់ និងជនសង្ស័យ ៣នាក់ទៀត កម្លាំសមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវបន្តទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

image1

image2

image3

image4

image5

image6

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print