ភ្លៀងលាយ ផ្គរន្ទះបាញ់សត្ចគោ៣ក្បាលងាប់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានភ្លៀង ស្រិចៗលាយ ផ្គរន្ទះ បានបាញ់សត្ចគោ៣ក្បាល របស់អ្នកភូមិកំពុងស៊ីស្មៅ បណ្ដាល អោយងាប់និងកន្លែង បង្កការភ្ញាក់ដល់ម្ចាស់ សំណាងមិនមានមនុស្សរងគ្រោះថ្នាក់ នៅស្រុកស្វាយជ្រំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៤​នេះ ស្ថិត​នៅ​ភូមិ​បន្លា​ស្អិត ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

បើ​តាម អាជ្ញាធរធឃុំ​ក្រោលគោ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់សត្វគោត្រូវបានស្គាល់ឈ្មោះ គ្រូពេទ្យ​ធី បាន​ចង​គោ មេ​កូន​របស់ខ្លួនចំនួន០៣​ក្បាល​ ឲ្យ​ស៊ី​ចំបើង​នៅ​ខាង​មុខ​ផ្ទះ ខណៈនោះ ក៏​មានផ្ទៃមេឃ មាន​ពពក​ពណ៌​ខ្មៅ មាន​ភ្លៀងរលឹម​ស្រិច​ៗ ហើយ​មាន​ផ្គរ​ន្ទះ​យ៉ាង​ខ្លាំង ស្រាប់តែ​រន្ទះបាញ់​លាន់​គ្រាំ​ង រន្ទះ​ខ្យល់ បាញ់​ចំ​សត្វ​គោ​ចំនួន​០៣​ក្បាល មេ​កូន ងាប់​ភ្លាម​ៗ នៅ​ក្នុង​ចំណង តែ​ម្តង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នាំ​គ្នា​មក​មើល ។

ប្រភព​បន្ត​ថា ប៉ុន្មាន​ថ្ងៃ​នេះមាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ លាយឡំ​ផ្គរ​ន្ទះ និង​ខ្យល់​កន្ត្រាក់ គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​នៅ​ល្ងាច​កើតហេតុ​មាន​ភ្លៀង​១​មេ មាន​ផ្គរ​រន្ទះ​គ្រហឹម​គួរ​ឲ្យ​ខ្លាច ស្រាប់តែ​ឃើញ​ភ្នែក​បន្ទោ​ល ឆ្វា​ប់ ឮ​សូរ រន្ទះបាញ់​យ៉ាង​ខ្លះ មើលទៅ​សត្វ​គោ ដែល​កំពុង​ឈ​ស៊ី​ចំបើង​បាន​ដួល​ទៅ​លើ​ដី លុះដល់​ពេល​រាំងភ្លៀង និង​ស្ងប់ខ្យល់ ម្ចាស់​គោ​ចេញ​មក​មើល​គោ ឃើញ​គោ​មេ​២​ក្បាល និង​កូន​គោ​១​ក្បាល ងាប់​អស់​ទៅ​ហើយ ទើប​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​មើល និង​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ។

...

អាជ្ញាធរស្រុក បានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់ក្នុងសូមអោយប្រជាពលរដ្ឋនៅពេលមានភ្លៀងត្រូវមានការប្រុងប្រយ័ត្នដោយ បិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ពេលមានភ្លៀងខ្យល់ខ្លាំងៗត្រូវទីទួលសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឲ្យលេងទីវាលពេលមេឃភ្លៀងព្រោះអាចគ្រោះថ្នាក់ដោយប្រការណាមួយពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាដើម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print