សង្វៀនមាន់ដ៏ធំនៅឃុំពុតស ខ្វះសមត្ថកិច្ច និងអាជ្ញាធរបង្ក្រាប

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងភូមិខ្លាកូន ឃុំពុតស ស្រុកបាទី ខេត្តតាកែវ បាននាំគ្នារិះគន់ដោយពាក្យចំអក សំដៅទៅលើសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានថា ភូមិ ឃុំរបស់ពួកគាត់ ហាក់ដូចជាខ្វះសមត្ថកិច្ចនិងអាជ្ញាធរធ្វើការងារ សម្រាប់វិធានការបង្ក្រាបបនល្បែងស៊ីសង ជាពិសេសសង្វៀនមាន់ដ៏ធំបើកខួបប្រាំង ខួបវស្សា នៅក្នុងទីតាំងនេះ មិនឃើញមានការបង្ក្រាបទាល់តែសោះ ។

...

ប្រជាពលរដ្ឋបានបញ្ជាក់ថា បើតាមពួកគាត់ដឹង ម្ចាស់សង្វៀនមាន់មានឈ្មោះហុង គាត់បើកប្រមូលផ្តុំអ្នកញៀនល្បែងមកពីគ្រប់ទិសទី ហោកញ្ជៀវ និងមនុស្សប្រសេកប្រសាចតាន់តាប់ បំពងសំឡេងពេញភូមិ ដែលសង្វៀននេះ នៅមិនឆ្ងាយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននោះឡើយ ។

ប្រជាពលរដ្ឋបានរិះគន់ថា វេទិកាសាធារណៈរបស់ឃុំ ក៏ដូចជាស្រុកបានលើកឡើងសំណូមពរឲ្យប្រជាពលរដ្ឋសហការ ផ្តល់ដំណឹងពីបទល្មើសក្នុងមូលដ្ឋាន ករណីមុខសញ្ញាលួច ឆក់ ប្លន់ និងបនល្បែងស៊ីសងជាដើម ប៉ុន្តែចំពោះសង្វៀនមាន់ដែលនៅនឹងភ្នែកច្រមុះពួកគាត់ បែរជាមិនព្រមមានចំណាត់ការ ពួកគាត់សង្ស័យថា ទាំងមេប៉ុស្តិ៍នគរបាលពុតស និងអធិការនគរបាលស្រុកបាទី រួមជាមួយអាជ្ញាធរផងដែរ អាចពាក់ព័ន្ធនឹងការឃុបឃិតជាមួយម្ចាស់សង្វៀនគឺលោក ហុង ។

ប្រជាពលរដ្ឋបានលើកឡើងថា មុននឹងឈានអនុវត្តវិធានការ បង្ក្រាបបទល្មើស លួច ឆក់ប្លន់ អំពើហិង្សា ឬឃាតកម្មនេះជាដើម សមត្ថកិច្ច និងអាជ្ញាធរ ត្រូវមានវិធានការដំបូង គឺលុបបំបាត់បនល្បែងស៊ីសង មិនត្រឹមតែថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាម គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពប៉ុណ្ណោះទេ ពួកគាត់នឹងគាំទ្រ ប៉ុន្តែជាលទ្ធផល វត្តមានរបស់សមត្ថកិច្ច ភាគច្រើន បែរជានាំគ្នាទៅរកសាហុយផ្សេងៗពីមេបនល្បែងទៅវិញ ។

ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទំនាក់ទំនងបានទេពីលោកមេប៉ុស្តិ៍ពុតស និងអធិការនគរបាលស្រុក ក៏ដូចជាលោកអភិបាលនៃគណៈអភិបាលស្រុកបាទីនារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ៕

IMG_9744

IMG_9743

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print