លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម ៖

១- ចង់បង្កើតរដ្ឋាភិបាលណាមួយត្រូវតែឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាមុនសិន = ការមិនឆ្លងកាត់ការបោះឆ្នោតទេ គឺរដ្ឋាភិបាលខុសច្បាប់?
២- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អួតខ្លួនថាជាអ្នកក្លាហាន មានប្រាជ្ញាឈ្លាសវៃ = បានទៅរស់នៅឯបារាំងអស់មួយជីវិត?
៣- ជីវិតនៃប្រជាជនខ្មែរនៅកម្ពុជាបើធ្វើការសកម្មដូចខ្មែរនៅអាមេរិក = ប្រហែលគ្មានអ្នកក្រទេនៅកម្ពុជា?
៤- តាក់ស៊ីដណ្តើមភ្ញៀវគ្នា = ធ្វើឲ្យបាត់ភ្ញៀវ?
៤- ភោជនីយដ្ឋានលក់កោរគេពេក = ធ្វើឲ្យបាត់ភ្ញៀវ?
៦- មន្ត្រីមួយចំនួនតូចទេដែលបង្កើតអំពើអសកម្ម = ដែលធ្វើឲ្យខូចឈ្មោះកម្ពុជានិងប៉ះពាល់ដល់កិត្តិយសមន្ត្រីទូទៅដែលខិតខំធ្វើអំពើល្អ?
៧- ការឆ្លៀតយកឈ្មោះ កែម ឡី មកប្រើមិនបានចំណេញទេ = មានប្រតិកម្មពីសាច់ញាតិសាម៉ីជនតើយកមុខទៅទុកឯណា?
៨- កុំចង់យកគំរូពីភូមា បក្សឈ្នះឆ្នោតទេដែលទៅបង្កើតរដ្ឋាភិបាលក្រៅប្រទេស = ឯក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅកម្ពុជាចាញ់ឆ្នោតសោះ ចង់បង្កើតរបស់ហៅថារដ្ឋាភិបាលក្រៅស្រុកតើនរណាទទួលស្គាល់?
៩- ការឲ្យធ្វើស្វ័យប្រកាសរឿងប្រើសូឡា = វាគ្រាន់តែចង់ដឹងពីស្ថិតិប្រើប្រាស់ថាមពលតែប៉ុណ្ណោះ មិនមានខាតបង់លុយកាក់ស្អីទេ?
១០- ពួកអាប្រឆាំងស្អីក៏វាប្រឆាំងដែរ ស្អីក៏វាប្រមាថការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ = ការប្រមាថការដឹកនាំរាជរដ្ឋាភិបាលគឺប្រមាថឆន្ទៈរបស់ប្រជាជនកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print