ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកវគ្គបំប៉នការងារដឹកនាំជូនដល់លោកលោកស្រីស្នងការរងរាជធានី-ខេត្ត ជាសិក្ខាកាមសរុប១៣០នាក់

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបំប៉នការងារដឹកនាំជូនដល់លោកលោកស្រីស្នងការរងមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន០៥ សរុបចំនួន១៣០នាក់ ដើម្បីពង្រឹងសមត្ថភាពជូនដល់នាយនគរបាលឱ្យមានចំណេះជំនាញកាន់តែច្បាស់លាស់ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងការងារដឹកនាំក្នុងអង្គភាពអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

វគ្គបំប៉នបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងកការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា៖វគ្គបំប៉នេះគឺផ្តើមឡើងដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិគឺក្នុងគោលបំណងបង្កើនចំណេះជំនាញជូនដល់លោកលោកស្រីស្នងការរងឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាការងារលើកិច្ចការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានគុណភាព ប្រសិទ្ធភាព នៅក្នុងតំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។
លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា៖វគ្គបំប៉នគឺមានសារសំខាន់សម្រាប់លោកស្រីស្នងការរងទទួលបានបទពិសោធន៍ជាក់ស្តែងពីគ្រូបង្គោលដែលមានបទពិសោធន៍លើការងារដឹកនាំនិងក៏បាន ផ្តាំផ្ញើដល់លោកលោកស្រីស្នងការរង ដែលជាសិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រស្តាប់រាល់ការបង្ហាត់បង្ហាញមេរៀនពីគ្រូបង្គោល ដើម្បីទទួលបានចំណេះដឹងពិតប្រាកដយកទៅបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានជោគជ័យ។
សូមបញ្ជាក់ថា៖វគ្គបំប៉នខាងលើមានរយៈពេល០៤ថ្ងៃ លោកលោកស្រីស្នងការរងដែលជាសិក្ខាកាមទទួលបានការសិក្សារៀនសូត្រវគ្គបំប៉ននេះសរុប១៣០នាក់ ក្នុងនោះស្រី០៤នាក់ មកពី៖១,ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១នាក់ ២,ស្នងការការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៣២នាក់ ៣,ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន២៩នាក់៤, ស្នងការដ្ឋាននគរបាលខេត្តតាកែវ២៥នាក់និង៥,ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចំនួន២៣នាក់។គ្រូបង្គោលចំនួន០៤នាក់មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print