រដ្ឋបាលរាធានីភ្នំពេញ រកដំណោះស្រាយការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយអង្គភាពពាក់ព័ន្ធ និងមន្ដ្រីបច្ចេកទេស បានប្រជុំស្ដីពី យុទ្ធនាការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

...

អង្គប្រជុំបានពិភាក្សា និងលើកឡើងនូវលទ្ធផលបូកសរុប ព្រមទាំងដំណោះស្រាយលើការងារប្រឈមពីដំណើរនៃការធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដូចជា៖

១.ពិភាក្សាលើបញ្ហាពាក់ព័ន្ធ និងប្រឈមដែលបានជួបកន្លងមកក្នុងអំឡុងពេលមន្ដ្រីមូលដ្ឋានចុះធ្វើអត្ដសញ្ញាណប័ណ្ណ។

២.ជម្រុញ និងពន្យល់ឱ្យប្រជាពលរដ្ឋសហការណ៍ជាមួយមន្ដ្រីដើម្បីដំណើរការនៃការធ្វើអត្ដសញ្ញាណប័ណ្ណកាន់តែឆាប់រហ័ស។

៣.បន្ដតាមដានត្រួតពិនិត្យដើម្បីដកស្រង់នូវស្ថិតិតាមតំបន់ដែលមានភាពស្មុគស្មាញឱ្យបានច្បាស់លាស់។

៤.ស្រង់នូវស្ថិតិប្រជាពលរដ្ឋដែលស្នាក់នៅជាអចិន្ដ្រៃយ៍ និងប្រជាពលរដ្ឋដែលស្នាក់នៅបណ្ដោះអាសន្នក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ។

៥.ជម្រុញការធ្វើអត្ដសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋពីថ្នាក់សង្កាត់រហូតដល់ភូមិផ្ទាល់ដើម្បីធានាបានថា ប្រជាពលរដ្ឋសញ្ជាតិខ្មែរដែលគ្រប់អាយុសុទ្ធតែបានទទួលអត្ដសញ្ញាណប័ណ្ណ។

៦.បញ្ហាប្រឈម និងដំណោះស្រាយនានា៕

pp (1)

pp (2)

pp (3)

pp (4)

pp (5)

pp (6)

pp (7)

pp (8)

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print