នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ២១នាក់ក្នុងសំណុំរឿង២ផ្សេងគ្នាទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២១នាក់ក្នុងសំណុំរឿង២ផ្សេងគ្នាត្រូវនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនូវព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នេះ ក្រោយពីឃាត់ធ្វើការសាកសួរបណ្តោះអាសន្ននិងធ្វើតេសទៅលើទឹកនោមឃើញមានផ្ទុកនូវសារជាតិញៀនរួចមក និងមួយករណីទៀតចោទពីបទឆក់។

...

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន២០នាក់ពាក់ព័ន្ធគ្រឿងញៀននិង១នាក់ពាក់ព័ន្ធធ្វើសកម្មភាពឆក់កាបូប។

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការនិងបង្ក្រាបជាក់ស្តែងក្នុងភូមិត្រពាំងឈូក មុខមន្ទីរពេទ្យព្រះកុសុមៈ ដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកម្លាំងដោយសហការណ៍ជាមួយសាលាខណ្ឌសែនសុខ ចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន២១នាក់និងដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

គួររំលឹកថា កាលពីម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំប្រើប្រាស់គ្រឿងញៀនដែលស្ថិតភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ដែលជាតំបន់ស្មុគស្មាញប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំ ដែលតែងតែមកជួបជុំគ្នា និងជាកន្លែងសម្រាប់ប្រើប្រាស់គ្រឿងញៀន ដែលក្នុងនោះឃាត់ខ្លួនបាន២១នាក់យកមកធ្វើការសាកសួរ។

ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធនិងអ្នកជួញដូរឬក៏អ្នកប្រើប្រាស់គ្រឿងញៀនបើចាប់ហើយមិនគួរដោះលែងវិញទេគួរតែយកទៅដាក់ក្នុងមណ្ឌលកែរប្រែឲ្យបានយូរផងកំុឲ្យមានពាក្យថា ចាប់ហើយដោះលែងមកវិញមុខអាដែលៗនោះវាមិនសមទេ៕

20160729_075722

20160729_075800

20160729_080428

20160729_080432

20160729_075158

20160729_075232

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print