ខេត្តកំពង់ឆ្នាំង៖ វេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ បានប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហានគ្រប់គ្រងកងអន្តរាគមន៍ កងរាជអាវុធហត្ថជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្នុងកងរាជអាវុធហត្ថ គឺនឹងមានវិធានការយ៉ាងមឺុងម៉ាត់ចំពោះមន្ត្រីអាវុធហត្ថដែលប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ដោយលុបឈ្មោះចេញបញ្ជីគ្រប់គ្រងតែម្តង។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍បានអប់រំឱ្យចេះសាមគ្គីគ្នា ទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច និងធ្វើជាសមូហភាពបុគ្គលម្នាក់ៗទទួលខុសត្រូវ៕
ដោយ៖ សុខ ខេមរា