ដុតកង់ឡានជំទាស់នឹងការចាក់ដីនៅលើតំបន់អភិវឌ្ឍន៍ឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ កង់រថយន្តចាស់ៗជាច្រើនកង់ ត្រូវបានគរចាក់ប្រេងដុតដោយក្រុមគ្រួសាររបស់លោក រ័ត្ន ស្រ៊ា ប្រឆាំងទៅនឹងការដឹកជញ្ជូនដីយកទៅចាក់នៅក្នុងដីតំបន់អភិវឌ្ឍន៍ឫស្សីកែវ ។

...

ផ្សែងហុយខ្មួលខ្មាញខ្មៅងងឹតបានជះឡើងទៅលើយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងធ្វើឲ្យអាជ្ញាធរខណ្ឌដឹកនាំកម្លាំងចុះទៅជាបន្ទាន់ ដើម្បីពិនិត្យ និងសួរនាំនូវបញ្ហាដុតកង់រថយន្តនេះ ។ មួយសន្ទុះក្រោយមក គេបានឃើញលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ចុះមកដល់ទីតាំងដែលដុតកងរថយន្តរួចសួរនាំអ្នកដែលបានដុតកង់រថយន្ត និងអញ្ជើញគាត់មកពិភាក្សាគ្នានៅសាលាខណ្ឌឫស្សីកែវ ។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ រវាងភាគីលោក រ័ត្ន ស្រ៊ា នឹងភាគីដែលចាក់ដី បានជួបតទល់មុខគ្នានៅមុខអាជ្ញាធរ ដោយភាគីម្ខាងៗមានឯកសារពាក់ព័ន្ធរៀងៗខ្លួន ដើម្បីអំណះអំណាង នៅលើដីតំបន់អភិវឌ្ឍន៍ខាងលើនេះ ។

ក្នុងការសម្របសម្រួលដោយមានការចូលរួមពីលោកប្រាជ្ញ សីហា អភិបាលរងខណ្ឌ នាយករដ្ឋបាល កងកម្លាំងប្រដាប់អាវុធ បានធ្វើឲ្យទំនាស់រវាងភាគីទាំងពីរ បញ្ចប់ដោយឈរលើភាពឈ្នះ ឈ្នះទាំងអស់គ្នា ហើយក្នុងនោះ លោកប្រាជ្ញ សីហា បានពន្យល់ និងណែនាំ ដល់ភាគីទាំងពីរ សុំកុំឲ្យមានការចោទប្រកាន់គ្នាទៅវិញទៅមក ហើយក្នុងនាមអាជ្ញាធរ មិនលំអៀងទៅភាគីណាមួយនោះទេ តែសុំឲ្យភាគីទាំងពីរគោរពទៅតាមច្បាប់ ។

សូមបញ្ជាក់ថា ដីតំបន់អភិវឌ្ឍន៍ឫស្សីកែវ មួយផ្នែកខាងលើនេះ ត្រូវបានអាជ្ញាធរដោះស្រាយវិវាទដីធ្លី បានដោះស្រាយបញ្ចប់ និងប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន៨គ្រួសារ ដោយមានឡូត៍ដាច់ដោយឡែកពីគ្នា ហើយករណីនេះ គឺជាជំហានទី៣ហើយ ដែលអាជ្ញាធរជាតិដោះស្រាយ ក្នុងនោះលោក រ័ត្ន ស្រ៊ា ក៏បានចំនួន២ឡូត៍ផងដែរ ។

ជាចុងបញ្ចប់ ក្រោមការសម្របសម្រួលរបស់លោកប្រាជ្ញ សីហា លើទំនាស់រវាងភាគីទាំងពីរ បានឯកភាពដោយភាគីលោក រ័ត្ន ស្រ៊ា សុំរយៈពេល៣សប្តាហ៍ ដើម្បីធ្វើកិច្ចការបន្តទៅថ្នាក់លើ រីឯភាគីខាងចាក់ដី បានឯកភាពតាមសំណើសុំ របស់លោករ័ត្ន ស្រ៊ា ៕

sichan (1)

sichan (2)

sichan (3)

ដោយ៖ អរុណរះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print