និស្សិតជាង២០០០នាក់​ ប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងកសិកម្ម

ចែករំលែក៖

ភ្នំពេញ៖ លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង ដោយមាននិស្សិតជាង២០០០នាក់បានចូលរួមប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទខណៈដែលតម្រូវការសម្រាប់ចូលបម្រើការងាជាង៣០០នាក់ប៉ុណ្ណោះ។

...

គណៈកម្មការរៀបចំការប្រឡងបានឲ្យដឹងថា ចំនួននិស្សិតដែលចូលរួមប្រឡងជ្រើសរើសក្របខណ្ឌសរុបទាំងអស់មានចំនួន២.៣៩៣នាក់ ។ ដោយឡែកចំនួនដែលជ្រើសរើសឲ្យចូលបម្រើការងារក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានចំនួនត្រឹមតែ៣៣៣នាក់ប៉ុណ្ណោះ។

នាឱកាសហែកកញ្ចប់វិញ្ញាសារនោះលោក វេង សាខុន បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃមួយយើងបើកទូលាយសម្រាប់និស្សិតចូលរួមប្រឡងជ្រើសរើសក្របខណ្ឌក្រសួងកសិកម្មដោយមានការត្រួតពិនិត្យយ៉ាងតឹងរឹង ធ្វើយ៉ាងម៉េចឲ្យនិស្សិតមកប្រឡងនេះក្លាយទៅជាមន្ត្រីរាជការមួយល្អប្រសើរនៅពេលខាងមុខ ។ ថ្ងៃនេះយើងបានរៀបចំបានល្អប្រសើរដោយមានបង្កើតគណកម្មការមួយទូលំទូលាយសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយគឺបានបែងចែកគ្រប់បន្ទប់ប្រឡងទាំងអស់។ ដោយឡែកទីតាំងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូងជាទីតាំងល្អប្រសើរសម្រាប់និស្សិតប្រឡងដោយមានភាពស្ងត់ស្ងាត់និងមានការការពារតឹងរឹងថែមទៀតផង។

លោកបានបន្តថាការប្រឡងនេះដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)គឺជាការបង្ហាញពីតម្លាភាពរបស់ក្រសួងកសិកម្មក៏ដូចជារាជរដ្ឋាភិបាលកំពុងព្រឹតព្រៀងធ្វើឲ្យមន្ត្រីដែលឈានជើងចូលបម្រើការងារនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគឺជាមន្ត្រីល្អជាមនុស្សមានចំណេះដឹងដែលអាចបម្រើវិស័យកសិកម្មនេះឈានទៅដល់ការវិវត្តនិងអភិវឌ្ឍនៅពេលខាងមុខ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះវិស័យកសិកម្មមានការប្រឈមណាស់ដូចដែលលោកធ្លាប់បានជម្រាបជូនមកហើយថាសេដ្ឋកិច្ចកម្ពុជាមានកំណើនកើនរហូតដល់៧ភាគរយ ដោយឡែកចំពោះកសិករមិនទាន់ទទួលបាននូវកំណើនច្រើននៅឡើយទេ នេះជារឿងដែលក្រសួងកំពុងព្រួយបារម្ភនិងកំពុងផ្តោតទៅលើការធ្វើយ៉ាងម៉េចឲ្យកសិករទទួលបានការឈានឡើងទៅតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅពេលខាងមុខនេះ។

គួររំលឹកថាការជ្រើសរើសក្របខណ្ឌរបស់ក្រសួងកសិកម្មនាពេលនេះចំនួន៣៣៣រូប ដោយមកដល់ពេលបច្ចុប្បន្នក្រសួងមានមន្ត្រីសរុបប្រមាណជា៦.៥៦០នាក់រួចហើយនោះ៕

IMG_0325

IMG_0322

IMG_0323

IMG_0326

IMG_0324

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print