លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៩ ខែកក្កដា រកឃើញយានយន្តល្មើសចំនួន ២៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យ ដឹងថា ចំនួនគោលដៅសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៨គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១២៩គ្រឿង និងម៉ូតូ ២៣២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦១គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ៥១គ្រឿង និងម៉ូតូ ២០៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ថ្ងៃ ពីថ្ងៃទី១-០៩ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្ត ចូលគោលដៅចំនួន ៣,៦៤៣គ្រឿង, រថយន្តធំ ១៥៧គ្រឿង, រថយន្តតូច ១,២៦៤គ្រឿង, ម៉ូតូ ២,២២២ គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៦០២គ្រឿង, រថយន្តធំ ៨៥គ្រឿង, រថយន្តតូច ៧៦១គ្រឿង និងម៉ូតូ ១,៧៥៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print