ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៥លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ២៦នាក់ (ស្រី ១៤នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ១នាក់) រងរបួសស្រាល ២០នាក់ (ស្រី ១៣នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ៥នាក់, ស្រាល ២០នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) និងកត្តាអាកាសធាតុ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕
ដោយ ៖ សិលា
...