អាហ្សង់ទីនឡើងវគ្គផ្តាច់ព្រ័ត្រ Copa America ក្រោយទម្លាក់កាណាដា២ទល់០

ចែករំលែក៖

កីឡាករ Julian Alvarez និង Lionel Messi បានស៊ុតបញ្ចូលទីម្នាក់១គ្រាប់ ជួយឲ្យក្រុមការពារតំណែងជើងឯកអាហ្សង់ទីនយកឈ្នះកាណាដា ២-០ ក្នុងទីក្រុង New Jersey កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី១០ ខែកក្កដានេះដើម្បីកក់កន្លែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America 2024។

ម្ចាស់ជើងឯក Copa America ១៥សម័យបានបង្ហាញទម្រង់លេងដ៏ល្អរបស់ពួកគេនៃការប្រកួតនេះនៅចំពោះមុខហ្វូងមនុស្សនៅកីឡដ្ឋាន MetLife Stadium ប្រមាណ៨២,៥០០នាក់ ហើយដូចនៅក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០២២ របស់ពួកគេពួកគេកំពុងឈានដល់ចំណុចកំពូលនៅពេលដ៏ល្អឥតខ្ចោះ។

ក្រុមកាណាដា ដែលបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយបានឈានដល់វគ្គ៤ ក្រុមចុងក្រោយក្នុងការបង្ហាញខ្លួន Copa America លើកដំបូងរបស់ខ្លួនអាចបានឡើងមកដល់វគ្គនេះដ៏អស្ចារ្យសម្រាប់ការប្រកួតប៉ះអាហ្សង់ទីនដែលជាក្រុមខ្លាំងនៅលើពិភពលោក។

ក្រុមរបស់លោក Jesse Marsch បានគ្រប់គ្រងការប្រកួតច្រើន ដោយនៅតង់ទី១ អាហ្សង់ទីនរកបាន១គ្រាប់នាំមុខនៅនាទីទី២២ដោយកីឡាករ Julian Alvarez តាមរយៈការបញ្ជូនបាល់ពី De Paul ។

ចូលដល់តង់ទី២ អាហ្សង់ទីនរកបាន១គ្រាប់បន្ថែមទៀត ដោយ Messi មានឱកាសស៊ុតបាល់បញ្ចូលទីនៅនាទីទី៥១ ពីការបញ្ជូនរបស់ Enzo Fernandez ស៊ុតផុតដៃអ្នកចាំទីកាណាដា Maxime Crepeau ។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជូនអាហ្សង់ទីនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ទោះបីកាណាដាអាចបង្កបញ្ហាជាមួយ Emiliano Martinez ជាមួយនឹងការជំនួស Tani Oluwaseyi ជាអ្នកចាំទីដៃទី២របស់ខ្លួនក៏ដោយ។

...

ជ័យជម្នះនេះធ្វើឱ្យអាហ្សង់ទីនកំពុងតាមរកកំណត់ត្រាឈ្នះពានរង្វាន់ Copa America ជាលើកទី១៦។ អាហ្សង់ទីននឹងប៉ះអ៊ុយរ៉ាហ្គាយ ឬកូឡុំប៊ី ដែលជួបគ្នានៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១១ កក្កដានេះ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅ Miami Gardens រដ្ឋ Florida នៅព្រឹកថ្ងៃចន្ទ ៕ (រូបភាព ៖ CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print