ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះចំនួនគោលដៅសរុប ៩៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤១៣គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១៤១គ្រឿង និងម៉ូតូ ២៦៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៣៧១គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១២៨គ្រឿង និងម៉ូតូ ២៤០គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,០៥៦គ្រឿង, រថយន្តធំ ១៦០គ្រឿង, រថយន្តតូច ១,៤០៥គ្រឿង, ម៉ូតូ ២,៤៩១ គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៩៧៣គ្រឿង, រថយន្តធំ ៨៨គ្រឿង, រថយន្តតូច ៨៨៩គ្រឿង និងម៉ូតូ ១,៩៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា