ភ្លៀងហូរច្រោះផ្លូវនិងបំណាក់ដី ធ្វើឲ្យមនុស្សជាង១៣០នាក់កំពុងជាប់គាំង នៅតំបន់ទីបេរបស់ចិនជាប់ព្រំដែននេប៉ាល់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០២៤ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សជាង ១៣០នាក់រួមទាំងអ្នកទេសចរផងនោះ បានជាប់គាំងនៅតំបន់ទីបេរបស់ចិន តាមជួរភ្នំ Himalayan ជាប់ព្រំដែនជាមួយប្រទេសនេប៉ាល់នៅថ្ងៃពុធនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បង្កការរអិលបាក់ដី ទឹកជំនន់ និងកាត់ផ្តាច់ផ្លូវថ្នល់។

ផ្នែកជាច្រើននៃផ្លូវ highway ដ៏សំខាន់មួយដែលតភ្ជាប់ទៅកាន់ទីប្រជុំជនទីបេដាច់ស្រយាល គឺតំបន់ Zhentang ត្រូវរងការខូចខាត ឬមិនអាចធ្វើដំណើរបានដោយសារតែការរអិលបាក់ដីចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ មកទល់ពេលនេះ មនុស្សចំនួន ៣៤២នាក់ដែលជាប់គាំង ត្រូវបានជម្លៀសទៅកាន់ទីក្រុងផ្សេងទៀត។ ប៉ុន្តែនៅសល់មនុស្សជាង ១៣០នាក់ រួមទាំងភ្ញៀវទេសចរបន្តជាប់គាំងនៅឡើយ នៅជុំវិញតំបន់ Zhentang ដែលស្ថិតនៅរយៈកម្ពស់ប្រហែល ២,០០០ម៉ែត្រ ព្រោះតែឧបសគ្គក្នុងផ្លូវធ្វើដំណើរ ការធ្លាក់ភ្លៀង និងកត្តាអស់កម្លាំងធ្វើដំណើរផ្លូវឆ្ងាយដើម្បីអាចចេញពីទីតាំងនោះបាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ព្យុះនៅក្នុងតំបន់ដែលអាចបន្តរហូតដល់ថ្ងៃព្រហស្បតិ៍នេះ នឹងធ្វើឱ្យការជួយសង្រ្គោះកាន់តែលំបាក។
បើតាមក្រុមអ្នកព្យាករអាកាសធាតុជាតិ ភ្លៀងធ្លាក់កម្រិតពីមធ្យមទៅច្រើន នឹងបន្តកើតមាននៅភាគនិរតីនៃប្រទេសចិន រួមទាំងផ្នែកខ្លះនៃតំបន់ទីបេ Sichuan និង Yunnan៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print